ព័ណ៌វប្បធម៍វៀតណាមនៅបុណ្យតាមដងវិថី Chingay ២០១៥នៅសឹង្ហបុរី


ព័ណ៌វប្បធម៍វៀតណាមនៅបុណ្យតាមដងវិថី Chingay ២០១៥នៅសឹង្ហបុរី - ảnh 1
ព័ណ៌វប្បធម៍វៀតណាមនៅបុណ្យតាមដងវិថី Chingay ២០១៥នៅសឹង្ហបុរី (vietnamplus.vn)


        Vovworld-វប្បធម៍គង់ឃ្មោះ Tay Nguyen និងអាវផាយប្រពៃណីវៀតណាម​ជា
​ចំណុចស្នូលក្នុងឈុតសម្ដែងរបស់ក្រុមសិល្បករនៃរោងមហោស្រពតូរតន្ត្រី​របាំ
វៀតណាមដែលបានចូលរួមដង្ហែក្បួននៅសឹង្ហបុរីក្នុងរាត្រីថ្ងៃទី២៧និង២៨​កុម្ភៈ។
លោក Nguyen Truong Giang ប្រធានក្រុមសិល្បករវៀតណាមដែល​ចូលរួម Chingay
២០១៥បានឲ្យដឹងថា តាមរយៈការបញ្ជូនក្រុមសិល្បៈវៀត​ណាមមកចូលរួមពិធី
បុណ្យនានាលើទូទាំងពិភពលោក មិត្តភក្តិអន្តរជាតិនឹងមាន​បន្ថែម​ឱកាសបាន
យល់ដឹងអំពីអត្តសញ្ញាណវប្បធម៍ប្រជាជាតិវៀតណាម។ នេះ​ក៏ជាឱកាសជួប
ប្រាស្រ័យផ្លាស់ប្តូរសំដៅបើកទូលាយទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ
ជាងទៀតរវាងវៀតណាមជាមួយពិភពលោក។

        Chingay ជាពិធីបុណ្យទស្សនីយ៍ភាពតាមដងវិថីធំបំផុតត្រូវបានរៀបចំជា​ប្រចាំ
​ឆ្នាំក្នុងឱកាសបុណ្យតេតប្រពៃណីរបស់សហគមន៍ជនជាតិចិននៅសឹង្ហបុរី​ចាប់តាំង
ពីឆ្នាំ១៩៧៣។ ពិធីបុណ្យ Chingay ឆ្នាំនេះមានអត្ថន័យពិសេសពីព្រោះ​នេះជា
ព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ធំៗដែលបានរៀបចំក្នុងឆ្នាំ​សំដៅគូស
សម្គាល់៥០ឆ្នាំឯករាជ្យរបស់សឹង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ