ពិធីគោរពបង្គោលព្រំដែន និងធ្វើជាសាក្សីការយាមល្បាតរួមនៃប្រទេសទាំង ៣ វៀតណាម - កម្ពុជា - ឡាវ

(VOVWORLD) -ស្ថិតក្នុងសកម្មភាពជួបប្រាស្រ័យមិត្តភាពព្រំដែន វៀតណាម - កម្ពុជា - ឡាវលើកទី ១ ឆ្នាំ២០១៨ ដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមសហការជាមួយ គណៈកម្មាធិការប្រជាជនខេត្ត Kon Tum រៀបចំឡើងនោះ នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា នៅទីតាំងបង្គោលព្រំដែនផ្លូវបំបែកជាបី វៀតណាម - កម្ពុជា - ឡាវ បានប្រព្រឹត្តិទៅពិធីគោរពបង្គោលព្រំដែន និងធ្វើជាសាក្សីការយាមល្បាតរវាងប្រទេសទាំងបី វៀតណាម - កម្ពុជា - ឡាវ។ 
ពិធីគោរពបង្គោលព្រំដែន និងធ្វើជាសាក្សីការយាមល្បាតរួមនៃប្រទេសទាំង ៣ វៀតណាម - កម្ពុជា - ឡាវ - ảnh 1ទិដ្ឋភាពនៃពិធីគោរពបង្គោលព្រំដែន នៃប្រទេសទាំង ៣ វៀតណាម - កម្ពុជា - ឡាវ (http://www.qdnd.vn)

សកម្មភាពសហការយាមល្បាតការពារព្រំដែននេះ រៀបចំឡើងដោយ ប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ  Bo Y (កងទ័ពការពារព្រំដែនខេត្ត Kon Tum) កងអនុសេនាធំការពារព្រំដែនលេខ ៥៤១ នៃ បញ្ជាការយោធាខេត្ត Attapeu និងប៉ុស្តិ៍នគរបាល Kontuineo (កងវរៈសេនាតូចនគរបាលលេខ ២០៣ របស់ឡាវ) ស្នងការនគរបាលខេត្តរតនៈគីរី (កម្ពុជា) ។ ក្រុមយាមល្បាតត្រីភាគីបានរួមគ្នាយាមល្បាត ត្រួតពិនិត្យស្ថានភាពបង្គោលព្រំដែនជាតិ និងផ្លាស់ប្ដូរស្ថានភាពនៅកំណាត់ព្រំដែន បង្គោលព្រំដែនជាតិ ផ្លូវលំ និងឯកភាពគ្នាលើវិធានការគ្រប់គ្រង និងការពារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ