ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខអតីតអគ្គលេខាបក្ស Do Muoi តាមស្ថាប័នតំណាងការទូតរបស់វៀតណាមនៅឯបរទេស

(VOVWORLD) -  ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៦និងទី៧ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅសហ ព័ន្ធរុស្ស៊ីបានបើកសៀវភៅក្រាំងមាសមរណទុក្ខនិងរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធ អតីតអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Do Muoi នៅ ទីស្នាក់ការស្ថានទូតប្រចាំរដ្ឋធានីម៉ូស្គូ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខអតីតអគ្គលេខាបក្ស Do Muoi តាមស្ថាប័នតំណាងការទូតរបស់វៀតណាមនៅឯបរទេស - ảnh 1ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi នៅអាមេរិក 

នាព្រឹកថ្ងៃទី ៦ ខែ តុលា ស្ថានទូតវៀតណាមប្រចាំនៅចិន បានរៀបចំពិធី គោរព វិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស Do Muoi ។ ស្ថានទូតវៀតណាមនៅប្រទេសចិន នឹងបើកសៀវភៅក្រាំងមាសមរណទុក្ខពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ខែតុលា ដើម្បីតំណាង អាជ្ញាធរមូលដ្ឋាននិងអង្គទូតនានានៅក្នុងប្រទេសចិនមកគោរពវិញ្ញាណក្ខ័ន្ធអតីត អគ្គលេខាបក្ស លោក Do Muoi ផងដែរ។

មុននោះ នាថ្ងៃទី៤ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅរដ្ឋធានី Kiev ប្រទេស អ៊ុយក្រែន បានបើកសៀវភៅក្រាំងមាសមរណទុក្ខ និងរៀបចំពិធីគោរពវិញ្ញាណ ក្ខ័ន្ធអតីតអគ្គលេខាបក្ស Do Muoi ។

ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៥និងទី៦ខែតុលា ស្ថានទូតវៀតណាមនៅឈីលី ក៏បាន រៀបចំពិធីគោរពនិងបើកសៀវភៅកាំងមាសមរណទុក្ខអតីតអគ្គលេខាបក្ស លោក Do Muoi។

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៤និងទី៥ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា ក៏បានរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធ បើកសៀវភៅក្រាំងមាសមរណ ទុក្ខនិងគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Do Muoi ផងដែរ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខចំពោះអតីតអគ្គលេខា បក្ស លោក Do Muoi ក៏បានរៀបចំឡើងនៅស្ថានទូតវៀតណាមប្រចាំនៅបារាំង  កាណាដា  ហូឡង់ ថៃ កូរ៉េខាងត្បូង មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី ឡាវ អ៊ីស្រាអ៊ែល និងប្រទេសជាច្រើនលើទូទាំងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ