ពិធីគោរពវិញ្ញាណក្ខន្ធលោក Vu Khoan តាមពិធីបុណ្យសពថ្នាក់ជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ មិថុនា នៅវិមានបុណ្យសពជាតិលេខ ៥ ផ្លូវ Tran Thanh Tong ទីក្រុងហាណូយ ពិធីគោរពវិញ្ញាណក្ខន្ធលោក Vu Khoan អតីតឧបនាយករដ្ឋមន្ត្រីត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកស្របតាមពិធីបុណ្យសពថ្នាក់ជាតិ។ អគ្គលេខាបក្សលោក Nguyen Phu Trong; នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ផ្ញើកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ។

ពិធីគោរពវិញ្ញាណក្ខន្ធលោក Vu Khoan តាមពិធីបុណ្យសពថ្នាក់ជាតិ - ảnh 1ពិធីគោរពវិញ្ញាណក្ខន្ធអតីតឧបនាយករដ្ឋមន្ត្រី លោក Vu Khoan បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ មិថុនា នៅវិមានបុណ្យសពជាតិ (៥ Tran Thanh Tong ទីក្រុងហាណូយ) (រូបថត៖ Viet Cuong/VOV)

នៅដើមពិធី គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្ស ដឹកនាំដោយ លេខាគណៈ កម្មាធិការមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai បានអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព។ បន្ទាប់ មក គណៈប្រតិភូរដ្ឋសភាដឹកនាំដោយប្រធានរដ្ឋសភា លោក Vuong Dinh Hue; គណៈ ប្រតិភូប្រធានរដ្ឋដឹកនាំដោយប្រធានរដ្ឋ លោក Vo Van Thuong; គណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Le Minh Khai បានចូលគោរពវិញ្ញាណក្ខ័ន្ធ។ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ គណៈប្រតិភូក្រសួង មន្ទីរ សាខា និងអង្គការមហាជននៅថ្នាក់មជ្ឈិម និងមូលដ្ឋាន; គណៈប្រតិភូការទូត និងមិត្តភក្តិអន្តរជាតិក៏បានមកគោរពវិញ្ញាណក្ខ័ន្ធ អតីតឧបនាយករដ្ឋមន្ត្រី លោក Vu Khoan ផងដែរ។

លោក Vu Khoan ថ្នាក់ដឹកនាំបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការបើកទ្វារសមាហរណកម្ម ច្នៃប្រឌិត និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ លោកបានបន្សល់ទុកនូវបទពិសោធន៍ដ៏មានតម្លៃ បង្កើតឡើងសិល្បៈចរចារការទូតសេដ្ឋកិច្ចសម្រាប់អនាគត។ ជាពិសេសក្នុងអំឡុងពេលធ្វើជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Vu Khoan បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់សហការីអំពីទេពកោសល្យ ចក្ខុវិស័យយុទ្ធសាស្ត្រ និងវិធីសាស្រ្តការងារក្នុងវិស័យពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ