ពិធីចេញដំណើរចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ របស់គណៈប្រតិភូកីឡាវៀតណាម

(VOVWORLD) - ពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាម ចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ប្រារព្ធឡើងយ៉ាងឱឡារិក នាយប់ថ្ងៃទី២៨ មេសា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិហាណូយ។

ពិធីចេញដំណើរចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ របស់គណៈប្រតិភូកីឡាវៀតណាម  - ảnh 1ទិដ្ឋភាពនៃពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាម ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១  (រូបថត៖ Duong Thuat)

ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ននិងបុគ្គល ជាពិសេសអត្តពលិក គ្រូបង្វឹក និងអ្នកជំនាញនៃគណៈប្រតិភូកីឡាវៀតណាម ព្រមទាំងបានសង្កត់ធ្ងន់ថា៖ “ក្នុងនាមជាប្រទេសម្ចាស់ផ្ទះដែលត្រូវបង្ហាញឱ្យបានល្អនូវប្រពៃណីវប្បធម៌ និងផ្សព្វផ្សាយតម្លៃដ៏ល្អបវររបស់វៀតណាមដល់មិត្តអន្តរជាតិ; ពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព ក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍សិក្សារៀនសូត្រជាមួយគណៈប្រតិភូ។ ពោលគឺ បុគ្គលម្នាក់ៗនៃគណៈប្រតិភូកីឡាវៀតណាមគឺជាឯកអគ្គរដ្ឋទូតវប្បធម៌របស់ប្រទេសជាតិ។ ជាមួយគ្នានោះ ត្រូវប្រកួតប្រជែងដោយស្មារតីកីឡាដ៏ខ្ពង់ខ្ពស់ ច្នៃប្រឌិត និងស្មោះត្រង់ ដើម្បីសម្រេចបានលទ្ធផលខ្ពស់នៅឯការប្រកួតកីឡា រួមចំណែកលើកកំពស់ឋានៈកីឡាវៀតណាមឡើងកំពស់ថ្មី និងអះអាងនូវទំនៀមទម្លាប់វប្បធម៌ដ៏យូរអង្វែងរបស់វៀតណាម។ ជាងនេះទៅទៀត គោរពច្បាប់ក្នុងការប្រកួតប្រជែង គោរពប្រពៃណីវប្បធម៌នៃប្រទេសដែលចូលរួមផងដែរ”។

ស៊ីហ្គេមលើកទី៣១ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងខេត្តជិតខាងចំនួន១១។ ពិធីបើកធ្វើឡើងនៅថ្ងៃទី ១២ ឧសភា ហើយពិធីបិទបានធ្វើឡើងនៅថ្ងៃទី ២៣ ខែឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ