ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូបៃដិន គ្រោងនឹងត្រូវបានបង្រួញទ្រង់ទ្រាយវិញ

(VOVWORLD) - ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris នឹងធ្វើការសច្ចាប្រណិធានកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ស្របតាមប្រពៃណីដ៏យូរលង់នៅអាមេរិក។
ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូបៃដិន គ្រោងនឹងត្រូវបានបង្រួញទ្រង់ទ្រាយវិញ - ảnh 1 ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក Joe Biden  (រូបថត៖ AP)

ទោះជាយ៉ាងណាក៏ដោយ ដោយសារជំងឺ Covid-19 នៅតែវិវត្តន៍ដ៏ស្មុគស្មាញ     ពីធីនេះនឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងទម្លាប់ប្រពៃណី។ នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី ១៥ ខែធ្នូ គណៈកម្មការរៀបចំពិធីសម្ពោធប្រធានាធិបតី (PIC) បានប្រកាសអំពីបទបញ្ញត្តិផ្នែកសុខាភិបាល ដើម្បីធានាសុវត្ថិភាពនៅពិធីចូលកាន់តំណែងនេះ ។

គណៈកម្មការនេះក៏បានឲ្យដឹងថាកំពុងសហការជាមួយគណៈកម្មការចម្រុះសភាស្តីពីការរៀបចំពិធីចូលកាន់តំណែងដើម្បីធានាថាព្រឹត្តិការន៍តាមប្រពៃណីនេះនៅតែប្រព្រឹត្តទៅយ៉ាងមហោឡារឹតរបស់សហរដ្ឋអាមេរិក ព្រមទាំងការពារសុវត្ថិភាពសម្រាប់ប្រជាជនអាមេរិកនិងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ