ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការផ្សព្វផ្សយការអប់រំ វិជ្ជាជីវៈដំណាក់កាល ២០១៨ - ២០២០

(VOVWORLD) -VTC ជួយឧបត្ថម្ភ អគ្គនាយកដ្ឋានអប់រំ វិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយការអប់រំ វិជ្ជាជីវៈ តាមរយៈកម្ពស់រលកធាតុអាកាសនៃ VTC និងកាណាល់ផ្សាយ ដទៃទៀតរបស់ VOV ក្នុងនោះភាគច្រើនគឺ VOV2។
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការផ្សព្វផ្សយការអប់រំ វិជ្ជាជីវៈដំណាក់កាល ២០១៨ - ២០២០ - ảnh 1 ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការផ្សព្វផ្សយការអប់រំ វិជ្ជាជីវៈដំណាក់កាល ២០១៨ - ២០២០

នារសៀលថ្ងៃទី ២២ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីចុះហត្ថលេខាលើការព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីព័ត៌មាន ផ្សព្វផ្សាយការអប់រំវិជ្ជាជីវៈដំណាក់កាល ២០១៨- ២០២០ រវាងអគ្គនាយកដ្ឋានអប់រំ វិជ្ជាជីវៈ (ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម) និងទូរទស្សន៍ ឌីជីថល VTC (ចំណុះវិទ្យុសម្លេងវៀតណាម)។ អាស្រ័យហេតុនេះ VTC ជួយឧបត្ថម្ភ អគ្គនាយកដ្ឋានអប់រំ វិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយការអប់រំ វិជ្ជាជីវៈ តាមរយៈកម្ពស់រលកធាតុអាកាសនៃ VTC និងកាណាល់ផ្សាយ ដទៃទៀតរបស់ VOV ក្នុងនោះភាគច្រើនគឺ VOV2។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen The Kyអគ្គនាយកវិទ្យុសម្លេងវៀតណាមបានអះអាងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ VOV បាន និងបន្តផ្តោតលើការផ្សព្វផ្សាយលើវិស័យអប់រំវិជ្ជាជីវៈតាមរយៈកាណាល់ផ្សាយសម្លេង ទូរទស្សន៍ កាសែតបោះពុម្ព កាសែតអេឡិចត្រូនិករបស់វិទ្យុសម្លេង។ ក្នុងនោះ កាណាល់ទូរទស្សន៍ VTC2 ក្លាយទៅជាកាណាល់ជំនាញអំពីការអប់រំវិជ្ជាជីវៈ

“ខ្ញុំមានគោលបំណង់ថា VTC2 ផ្ដោតទៅលើការអប់រំវិជ្ជាជីវៈ ធ្វើ យ៉ាងម៉េច ដើម្បីប្រជាជន ជាពិសេសគឺធ្វើឲ្យយុវជនផ្លាស់ប្ដូរមនសិការ។ រីឯវិទ្យុសម្លេងវៀតណាមវិញ យើងខ្ញុំនឹងដឹកនាំ វិទ្យុ VTC រួមសហការជាមួយអគ្គនាយកអប់រំវិជ្ជាជីវៈ និងអង្គភាពនានារបស់វិទ្យុ បន្តរួមសហការជាមួយអង្គភាពនានារបស់ក្រសួង ដើម្បីសម្រេចភារកិច្ចនយោបាយដែលបានប្រគល់ជូន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ