ពិធីចុះហត្ថលេខាលើកម្មវិធីរួមសហការគ្នាសិក្សាស្រាវជ្រាវទ្រឹស្តីនិងភាពជាក់ ស្ដែងអំពីវិស័យការពារជាតិ

(VOVWORLD) -នាល្ងាចថ្ងៃទី ១១ កក្កដានៅទីក្រុងហាណូយ អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម និងក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមបានរៀបចំសន្និសីទចុះហត្ថលេខាលើ កម្មវិធីរួមសហការគ្នាសិក្សាស្រាវជ្រាវទ្រឹស្តីនិងភាពជាក់ស្ដែងអំពីវិស័យការពារជាតិក្នុងបុព្វហេតុការពារមាតុភូមិ (ដំណាក់កាល ២០១៨ - ២០២១)។
ពិធីចុះហត្ថលេខាលើកម្មវិធីរួមសហការគ្នាសិក្សាស្រាវជ្រាវទ្រឹស្តីនិងភាពជាក់ ស្ដែងអំពីវិស័យការពារជាតិ - ảnh 1ឧត្តមសេនីយ៍ឯក Luong Cuong និងសមមិត្ត Nguyen Xuan Thang តំណាងនៃស្ថាប័នទាំងពីរចុះហត្ថលេខាលើកម្មវិធីស្រាវជ្រាវរួម 

កម្មវិធីរួមសហការគ្នារវាងស្ថាប័នសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រទាំងពីរនេះ ដើម្បីបញ្ជាក់ច្បាស់អំពីទស្សនៈ សតិអារម្មណ៍បញ្ជាណែនាំ គោលការណ៍ា ដំណោះស្រាយ និងអនុវត្តន៍ភារកិច្ចយោធា ការពារជាតិក្នុងបុព្វហេតុការពារមាតុភូមិ។ អញ្ជើញថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang លេខាគណៈកម្មាធិបជ្ឈឹមបក្ស និងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានឲ្យដឹងថា៖

"ដើម្បីសម្រេចកម្មវិធីនេះ គឺត្រូវការកិច្ចខិតខំប្រើងប្រែងដ៏ធំធេងរបស់ស្ថានប័នរដ្ឋាភិបាល អ្នកវិទ្យាសាស្រ្តយោធា។ ក្រុមប្រឹក្សាទ្រឹស្តីក៏ដូចជាអ្នកវិទ្យាសាស្ត្រមានភារកិច្ចពិគ្រោះយោបល់ការ កសាង ផ្តោតលើខ្លឹមសារសន្និដ្ឋាន រួមសហការគ្នាសិក្សាស្រាវជ្រាវ និងរៀបរាងមេរៀន ក៏ដូចជាកិច្ចការបណ្ដោះបណ្ដាលផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ