ពិធីជួបប្រាស្រ័យតំណាងការទូត អ្នកយកព័ត៌មាន ជំនួយការសារព័ត៌មានបរទេសនៅវៀតណាម

(VOVWORLD) -នាថ្ងៃទី១១មករានៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំពីធី ជួបសំណេះសំណាលជាមួយតំ ណាងស្ថាប័នការទូត អ្នកយកព័ត៌មាន ជំនួយការសារ ព័ត៌មានបរទេសនៅវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៨។ 
ពិធីជួបប្រាស្រ័យតំណាងការទូត អ្នកយកព័ត៌មាន ជំនួយការសារព័ត៌មានបរទេសនៅវៀតណាម - ảnh 1 អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc ថ្លែងមតិក្នុងពិធី (រូបថតៈ vietnamnet.vn)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានថ្លែងអំណរគុណចំពោះការវាយតម្លៃដ៏ល្អប្រ សើរអំពីវៀតណាមលើសារព័ត៌មាន បរទេសនាពេលកន្លងទៅ និងមានបំណង ទទួលបានការរួមដំណើរនិងការគាំទ្ររបស់ ស្ថាប័នសារព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានបន្តទៀត ក្នុងដំណើរការឈានដល់ភាព ជោគជ័យ។

        លោក Ha Kim Ngoc ឲ្យដឹងថា ភារកិច្ចរបស់ផ្នែកការទូតក្នុងឆ្នាំ ២០១៨ គឺបន្តរក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការសម្រាប់ធានាការអនុវត្តរាល់គោល ដៅសន្តិសុខនិងអភិវឌ្ឍន៍របស់វៀត ណាម ហេតុដូច្នេះ មិនអាចខ្វះបានឡើយនូវការ គាំទ្ររបស់សហគមន៍អន្តរជាតិនិងតំបន់។ ក្នុងនោះ ស្ថាប័នសារព័ត៌មាន ទីភ្នាក់ងារ សារព័ត៌មានបានដើរតួនាទីសំខាន់ ជាស្ពានតភ្ជាប់វៀតណាមជាមួយពិភពលោក ជួយ ឲ្យពិភពលោកយល់បន្ថែមអំពីសភាពការណ៍នៅវៀតណាមនិងរួមចំណែកនាំប្រទេស ទាំងអស់ខិតមកជិតជាមួយគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ