ពិធីជួបប្រាស្រ័យតភ្ជាប់ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងហុងគ្រី

(VOVWORLD) - ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Bich Thao មានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម - ហុងគ្រី។

ពិធីជួបប្រាស្រ័យតភ្ជាប់ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងហុងគ្រី - ảnh 1ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Bich Thao អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ Hong Ky/វៀតណាម+)

សមាគមជនវៀតណាមនៅហុងគ្រីបានសហការជាមួយសមាគមមិត្តភាព ហុងគ្រី-វៀតណាម ដើម្បីរៀបចំកម្មវិធីជួបប្រាស្រ័យ តបស្នងសងគុណចំពោះសមាជិកហុងគ្រីដែលបានចូលរួមក្នុងគណៈ ប្រតិភូអន្តរជាតិឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងប៉ារីស ស្តីពីការបញ្ចប់សង្គ្រាមនៅវៀត ណាម ក្នុងដំណាក់កាលឆ្នាំ ១៩៧៣-១៩៧៥។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែតុលា នៅទីក្រុង Hajdúszoboszló ប្រទេសហុងគ្រី។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រី លោកស្រី Nguyen Thi Bich Thao បានអះអាងថា វៀតណាមជានិច្ចកាលដឹងគុណចំពោះជំនួយដ៏មានតម្លៃរបស់មិត្តអន្តរជាតិ រួមទាំងមិត្តហុងគ្រីក្នុងបុព្វហេតុរំដោះជាតិនិងបង្រួបបង្រួមប្រទេសជាតិនាពេលកន្លងមក ក៏ដូចជាក្នុងការកសាងនិងការពារប្រទេសជាតិនាសព្វថ្ងៃនេះ។ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Bich Thao មានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម - ហុងគ្រី។

នៅក្នុងព្រឹត្តិការណ៍នេះ ប្រតិភូបានទស្សនាខ្សែភាពយន្តឯកសារដ៏មានតម្លៃ “ឆ្នាំខែដែលមិនអាចបំភ្លេចបានអំពីមិត្តហុងគ្រីក្នុងសង្គ្រាមនៅវៀតណាម” ផលិតដោយសមាគមមិត្តភាព ហុងគ្រី - វៀតណាម។ ប្រតិភូបានផ្លាស់ប្តូរនិងរីករាយជាមួយការសម្តែងសិល្បៈនិងម្ហូបប្រពៃណីរបស់វៀតណាមនិងហុងគ្រីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ