ពិធីជួបមុខក្នុងឱកាសបុណ្យឆ្នាំថ្មីមមីឯកស័ក២០១៤នៅអេហ្ស៊ីប

 ពិធីជួបមុខក្នុងឱកាសបុណ្យឆ្នាំថ្មីមមីឯកស័ក២០១៤នៅអេហ្ស៊ីប - ảnh 1
ពិធីជួបមុខក្នុងឱកាសបុណ្យឆ្នាំថ្មីមមីឯកស័ក២០១៤នៅអេហ្ស៊ីប(TTXVN)

(VOV)_ពិធីជួបមុខក្នុងឱកាសបុណ្យឆ្នាំថ្មីមមីឯកស័ក ២០១៤ ត្រូវបានប្រារព្វ
ឡើង នារាត្រីថ្ងៃទី១៨ មករា ដោយមានការចូលរួមរបស់បណ្ដា​ជនវៀតណាមរស់
នៅ នៅទីក្រុងគែរ Hurghada និង Sadat អេហ្ស៊ីបនិង​បណ្ដា​និស្សិតវៀតណាម  ដែលកំពុងសិក្សានៅទីនេះ។ 

          បន្ទាប់បូកសរុបឡើងវិញបណ្ដាសមិទ្ធិរបស់វៀតណាមនាឆ្នាំ ​២០១៣ លើ
គ្រប់វិស័យ ពី៖នយោបាយ សេដ្ឋកិច្ច កិច្ចការបរទេស ​ឯកអគ្គរដ្ឋ​ទូតវៀតណាម ប្រចាំនៅអេហ្ស៊ីប លោក Dao Thanh Chung បានលើកសរសើររាល់ការរួមវិភាគ
ទានរបស់​ជនវៀតណាមនៅ​អេហ្ស៊ីប និងនៅ លើពិភពលោក ចំពោះបុព្វហេតុក
សាង អភិវឌ្ឍន៍​ប្រទេស​ជាតិ។ ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូត​ Dao Thanh Chung 
ក៏​បាន​អះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិង​រដ្ឋ​វៀត​ណាមគឺជានិច្ចកាលយកចិត្តទុកដាក់ដល់ជនរួមជាតិជាជន​វៀតណាម​នៅឯបរទេស​និងវាយតំលៃខ្ពស់អំពីមនោសញ្ចេតនា ការខំប្រឹងប្រែងរបស់សហគ​មន៍ជន​វៀតណាមនៅទីនេះ ចំពោះមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ