ពិធីជប់លៀងអង្គទូតក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៩ នៃទិវាបុណ្យជាតិរបស់វៀតណាម


ពិធីជប់លៀងអង្គទូតក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៩ នៃទិវាបុណ្យជាតិរបស់វៀតណាម - ảnh 1
ពិធីជប់លៀងអង្គទូតក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៩ នៃទិវាបុណ្យជាតិរបស់វៀតណាម (Image: baodientu.chinhphu.vn)

(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៩ នៃទិវាបុណ្យជាតិនៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី ២ កញ្ញា នាយប់ថ្ងៃទី ២៨ សីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងលោកជំទាវបានធ្វើជា
អធិបតី ក្នុងពិធីជប់លៀងបណ្ដាភ្ញៀវអន្តរជាតិដ៏មហាឡារឹក។ ថ្លែងមតិក្នុងពិធីនេះ
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ក្នុងអំឡុង ៦៩ ឆ្នាំកន្លងទៅ ប្រជាជនវៀតណាមបានសាមគ្គីភាពជំនះពុះពារលើការលំបាកសាកល្បងដើម្បី
រក្សាខឿនឯករាជ្យសេរីភាពរបស់ប្រជាជាតិឯកភាពមាតុប្រទេសកសងប្រទេស
រួមចំណែកក្នុង ការជំរុញសន្តិភាពមិត្តភាពជឿនលឿនក្នុងតំបន់និងលើពិភព
លោក។ តាមនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមថា៖ ពិភពលោកកំពុងប្រឈម
មុខនឹងឱកាសដ៏ធំធេងនៃសមិទ្ធិអស្ចារ្យរបស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ និន្នាការសេរីភាវូបនីយកម្មសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគអភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លា។ ក្នុងពេលនោះ ស្ថានភាពនយោបាយសន្តិសុខអន្តរជាតិកំពុងមានបំរ៉ែបំរួល
ដ៏ស្មុគស្មាញ គំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់និង លើពិភពលោក៖

“យើងខ្ញុំយល់ដឹងដ៏ជ្រាលជ្រៅថា៖ ការអភិវឌ្ឍន៍នៃប្រទេសជាតិតភ្ជាប់នឹងសន្តិភាព ស្ថិរភាពនិងភាពសម្បូរុងរឿងរបស់តំបន់និងពិភពលោក។ ការសន្ទនា កិច្ចសហប្រតិ
បត្តិការ ការគោរពផលប្រយោជគ្នាទៅវិញទៅមក ការគោរពច្បាប់អន្តរជាតិនិង
បណ្ដាស្តង់ដារួមគឺជាគ្រិះស្ថាននិងរបៀបជាសារវ័ន្នមានប្រសិទ្ធិភាពបំផុតដើម្បី
រក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍សំរាប់ប្រទេសទាំងឡាយ។ វៀតណាមជានិច្ច
កាលធ្វើអស់ពីកំលាំងកាយចិត្តក្នុងការរួមចំណែកសកម្មនិងមានការទទួលខុសត្រូវ
ចំពោះបញ្ហាសន្តិសុខ ការអភិវឌ្ឍន៍រួមក្នុងតំបន់និងលើពិភពលោក។”

​នាយកដ្ឋមន្ត្រី Nguyen Tan Dung បានថ្លែងអំណរគុណដល់រដ្ឋាភិបាល​និងប្រជាជន នៃ​បណ្ដាប្រទេសដែលបានលៃទុកទំនុកទុកចិត្តការគាំទ្រដ៏ថ្លៃថ្លាសំរាប់វៀតណាមក្នុង រយៈពេលកន្លងទៅ។ តាងនាមភ្ញៀវបរទេស ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋ Bolivar
Venezuela  លោក Jorge Rodon Ucategui និងជាប្រធានស្តីទីអង្គទូត បានអបអរសារទ
រដ្ឋនិងប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍នៃទិវាបុណ្យជាតិ
ហើយជឿជាក់ថា៖ វៀតណាមនឹងទទួលបានការបោះជំហានក្នុងការអនុវត្ត គោលដៅក្លាយទៅជាប្រទេសឧស្សាហកម្មនិងសម្បូរុងរឿងនាឆ្នាំ ២០២០ ព្រមទាំង ចូលរួមយ៉ាងសកម្មក្នុងបណ្ដាវេទិការទ្វេភាគីនិងពហុភាគីបង្កើតគ្រឹស្ថានសំរាប់
ពិភពលោកសន្តិភាពមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ