ពិធីជួបសំណេះសំណាលជាមួយសមាជិកសភាដែលជាគ្រូបង្រៀនវៀតណាម

(VOVWORLD) - ក្នុងឱកាសអបអរសាទរខួបលើកទី ៣៧ នៃទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ វិច្ឆិកានោះ នាថ្ងៃទី ១៩ វិច្ឆិកា នៅវិមានរដ្ឋសភា គណៈកម្មាធិការវប្បធម៌ អប់រំ យុវជនជំទង់និងកុមារនៃរដ្ឋសភា បានបើកពិធីជួបសំណេះសំណាលជាមួយសមាជិកសភាដែលជាគ្រូបង្រៀន អតីតគ្រូបង្រៀន និងអ្នកគ្រប់គ្រងអប់រំផងដែរ។
ពិធីជួបសំណេះសំណាលជាមួយសមាជិកសភាដែលជាគ្រូបង្រៀនវៀតណាម - ảnh 1 ទិដ្ឋភាពនៃពិធី 

អញ្ជើញចូលរួមក្នុងពិធី មានវត្តមានលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។

ថ្លែងមតិនៅទីនេះប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានមានប្រសាស ន៍ថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសនៅឆ្នាំ ២០១៩ - ដែលជាឆ្នាំចុងក្រោយនៃការអនុវត្ត “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំ ២០១១-២០២០”  បុព្វហេតុអប់រំ - បណ្តុះបណ្តាលរបស់វៀតណាមបានផ្លាស់ប្តូរជាវិជ្ជមាន ដោយទទួលបានលទ្ធផលលើកទឹកចិត្តជាច្រើន។ ជាពិសេស គម្រោងច្បាប់សំខាន់ចំនួនពីរ គឺច្បាប់អប់រំ (វិសោធនកម្ម) និងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ស្តីពីឧត្តមសិក្សា ដែលបានរដ្ឋសភាអនុម័តនោះ បានបង្កើតជាមូលដ្ឋានច្បាប់សំខាន់សម្រាប់ធ្វើវិសោធនកម្មវិស័យអប់រំ ដើម្បីនាំវិស័យអប់រំ-បណ្តុះបណ្តាលដើរចំទិសដៅត្រឹមត្រូវ ជា “គោលនយោបាយជាតិឈានមុខគេ” រួមចំណែកជាវិជ្ជមានដល់បុព្វហេតុនៃការផ្លាស់ប្តូរនិងការអភិវឌ្ឍប្រទេសជាតិ។

លោកស្រីប្រធានរដ្ឋសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូជាច្រើនជំនាន់ អ្នកគ្រប់គ្រងវិស័យអប់រំទូទៅនិងនិយោជិក ក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល និងប្រសិទ្ធពរជូនលោកគ្រូ អ្នកគ្រូអោយមានសុខភាពល្អនិងទទួលបាននូវ សុភមង្គលនិងជោគជ័យក្នុងអាជីពបណ្តុះបណ្តាលមនុស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ