ពិធីបើកការដ្ឋានសាងសងផ្លូវហាយវែ Da Nang - Quang Ngai

(VOVworld) – នាព្រឹកថ្ងៃទី ១៩ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Xuan Phuc បានចូលរួមពិធីបើកការដ្ឋានសាងសងផ្លូវហាយវែ Da Nang - Quang Ngai
នៅឃុំ Dien Tho ស្រុក Dien Ban ខេត្ត Quang Nam ភាគ កណ្ដាលវៀតណាម។​ ទុនវិនិ
យោគនៃគំរោងការណ៍នេះមានតំលៃ ១ ពាន់ ៥ រយ លានដុល្លាអាមេរិកពីប្រភពទុន
កម្ចី ODA របស់រដ្ឋាភិបាលជប៉ុននិងធនាគារពិភព លោក។ តាមគំរោងការសាងសង
នេះនឹងត្រូវបានសម្រេចនាឆ្នាំ ២០១៧។ ថ្លែងមតិក្នុងពិធីបើកការដ្ឋានសាងសង
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកច្បាស់ថា៖ ខ្សែផ្លូវហាយវែ Da Nang
- Quang Ngai បើកចេញឱកាស វិនិយោគ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងតំបន់
ភាគកណ្ដាលវៀតណាម ឲ្យខ្លាំងក្លាថែមទៀត៕

ពិធីបើកការដ្ឋានសាងសងផ្លូវហាយវែ Da Nang - Quang Ngai - ảnh 1
ការសាងសងខ្សែផ្លូវហាយវែ Da Nang - Quang Ngai (Image: chinhphu.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ