ពិធីបើកចាប់ផ្តើមដំណើរការ "វេទិកាសាកល្បងបច្ចេកវិទ្យាឌីជីថលវៀតណាម"

(VOVWORLD) - នាថ្ងៃទី ៩ ខែមេសា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងគមនាគមន៍   វៀតណាម បានចាប់ផ្តើម“ វេទិកាសាកលល្បងបច្ចេកវិទ្យាឌីជីថលវៀតណាម” ។ 
ពិធីបើកចាប់ផ្តើមដំណើរការ  អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងគមនាគមន៍ លោក Nguyen Huy Dung (រូបថត៖ hanoimoi.com.vn)

បន្ទាប់ពីព្រឹត្តិការណ៍ជាច្រើនបន្តបន្ទាប់ "ថ្ងៃសុក្របច្ចេកវិទ្យា" នៃឆ្នាំ ២០២០ នៅឆ្នាំនេះ កម្មវិធីនេះបានចាប់ផ្តើមជាផ្លូវការដោយមានឈ្មោះថ្មីគឺ "វេទិកាសាក ល្បងបច្ចេកវិទ្យាឌីជីថលវៀតណាម" ។

ជាពិសេសព្រឹត្តិការណ៍នេះមានទំរង់ថ្មី ដែលក្រៅពីការណែនាំរបស់អង្គភាពអភិវឌ្ឍន៍វេទិកាឌីជីថល មានបញ្ចូលបន្ថែមវគ្គអន្តរកម្មផ្ទាល់រវាងក្រុមការងារអភិវឌ្ឍន៍មូលដ្ឋានកម្មវិធី សារព័ត៌មាន និងអ្នកប្រើប្រាស់ផងដែរ។ អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងគមនាគមន៍ លោក Nguyen Huy Dung បានមានប្រសាសន៍ថា៖

« ក្នុងក្របខ័ណ្ឌនៃវេទិកានេះ ផលិតផលជាមូលដ្ឋានគ្រឹះមិនត្រឹមតែចាត់ទុកជា “ការបង្ហាញមុខ” ឱ្យសង្គមដឹងតែប៉ុណ្ណោះទេ ថែមទាំងត្រូវបានកកើតឡើង ពីការឈឺចាប់របស់សង្គម ដោយមានបេសកកម្មគឺដោះស្រាយបញ្ហាប្រឈម របស់សង្គមវៀតណាមនាសព្វថ្ងៃនេះ។ ក្នុងយុគសម័យបដិវត្តឧស្សាហកម្ម ៤.០ នេះ បញ្ហាទាំងអស់ត្រូវបានដោះស្រាយដោយបច្ចេកវិទ្យាឌីជីថល។ រកបាននូវបញ្ហាត្រឹមត្រូវ នឹងនាំឱ្យមានដំណោះស្រាយត្រឹមត្រូវផងដែរដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ