ពិធីបើកទិវាសៀវភៅវៀតណាម ២០១៨

(VOVWORLD) - អបអរសាទរទិវាសៀវភៅវៀតណាម (ថ្ងៃទី២១ ខែមេសា) ទិវាសៀវភៅនិងរក្សាសិទ្ធិអ្នកនិពន្ធ ពិភពលោក (ថ្ងៃទី២៣ ខែមេសា)  នាព្រឹកថ្ងៃទី១៩ ខែមេសា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីបើក “ទិវាសៀវភៅវៀតណាម ឆ្នាំ២០១៨” ក្រោមប្រធានបទ ”សៀវភៅ - ចំណេះដឹងស្ថាបនាអនាគត”។
ពិធីបើកទិវាសៀវភៅវៀតណាម ២០១៨ - ảnh 1 ពិធីបើកទិវាសៀវភៅវៀតណាម ២០១៨


ទិវាសៀវភៅឆ្នាំនេះ ត្រូវបានរៀបចំឡើងដើម្បីលើកតម្កើងតម្លៃរបស់សៀវភៅ និងបញ្ចាក់ពីតួនាទីដ៏ សំខាន់របស់សៀវភៅក្នុងជីវភាពរស់នៅ ក៏ដូចជា លើកកំពស់ចំណេះដឹងរបស់ប្រជាជន អំពីអត្ថន័យដ៏ធំធេង និងសារៈសំខាន់នៃការអានសៀវភៅផងដែរ។ ចំណុចដ៏លេចធ្លោបំផុត ក្នុងទិវាសៀវភៅឆ្នាំនេះ គឺពិធីប្រគល់រង្វាន់សៀវភៅជាតិ។ លោក Nguyen Xuan Dung នាយករងនៃបណ្ណាល័យជាតិនិងជាអនុប្រធានគណៈកម្មការចាត់តាំងទិវានេះបានចែករំលែកថា៖

“ឆ្នាំនេះ បណ្ណាល័យជាតិមានគិតិ្តយសរៀបចំពិធីប្រគល់រង្វាន់សៀវ ភៅជាតិលើកទី ១ នេះ។ ទិវាពិតជាមានអត្ថន័យក្នុងការលើកតម្កើងនូវសកម្មជនដែល ធ្វើការក្នុងវិស័យ សរសេរសៀវភៅ បោះពុម្ភ និងផ្សាយចេញ ដើម្បីបង្កើតចលនា អានសៀវភៅឲ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ ចំណុចថ្មីៗក្នុងឆ្នាំនេះ គឺ កុមរាមាន អាយុពី ៣ ដល់ ៥ ឆ្នាំ ដែលមិនទាន់ចេះអាន និងសរសេរបានឡើយ ក៏ប៉ុន្តែ បណ្ណល័យក៏ទុកកន្លែងលេងសំរាប់អ្នកគូ្រអានសៀវភៅឲ្យចៅៗទាំងនេះ ស្តាប់ សំដៅបង្កទំលាប់ឲ្យចៅៗចូលចិត្តអានសៀវភៅតាំងពីនៅតូចៗផងដែរ“៕

ប្រតិកម្មទៅវិញ

ផ្សេងៗ