ពិធីបើកទិវាអក្សរសាស្ត្រអឺរ៉ុបឆ្នាំ ២០២៣ នៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ឧសភា នៅបរិវេណវិមាន Ly Thai To កណ្តាលទីក្រុងហាណូយ សមាគមវិទ្យាស្ថានវប្បធម៌អឺរ៉ុប (EUNIC) និងស្ថានទូតអឺរ៉ុបប្រចាំនៅវៀតណាមបានប្រារព្ធពិធីបើកទិវាអក្សរសាស្ត្រអឺរ៉ុបឆ្នាំ ២០២៣។
ពិធីបើកទិវាអក្សរសាស្ត្រអឺរ៉ុបឆ្នាំ ២០២៣ នៅវៀតណាម - ảnh 1គណៈកម្មការរៀចំប្រគល់រង្វាន់ដល់ជ័យលាភីក្នុងកម្មវិធីប្រង “ស្វែងយល់អំពីអក្សរសាស្ត្រអឺរ៉ុប” ។ (រូបថត៖ Thanh Tung/TTXVN)

ក្នុងសុន្ទរកថាបើក លោក Thierry Vergon នាយកវិទ្យាស្ថានបារាំងនៅទីក្រុងហាណូយ ប្រធាន EUNIC ប្រចាំនៅវៀតណាមបានឲ្យដឹងថា ទិវាអក្សរសាស្ត្រអឺរ៉ុបឆ្នាំ ២០២៣ ត្រូវបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយមានការចូលរួមពីប្រទេសចំនួន ១៣ មកពីអឺរ៉ុប។ នេះជាព្រឹត្តិការណ៍ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដូចជា ការណែនាំសៀវភៅ ការអានរឿង ការពិភាក្សាអក្សរសាស្ត្រ ពិព័រណ៍សៀវភៅ ... ដែលប្រារព្ធឡើងនៅទីតាំងផ្សេងៗក្នុងរដ្ឋធានី។

មុនថ្ងៃបើកសម្ពោធជាផ្លូវការ ការប្រឡងចំនួនពីរគឺ "ការតែងនិពន្ធអំពីតួអង្គអឺរ៉ុប" និង "ស្វែងយល់អំពីអក្សរសាស្ត្រអឺរ៉ុប" បានទាក់ទាញការចូលរួមរបស់បេក្ខជនជាច្រើនដែលមានចំណង់ចំណូលចិត្តលើអក្សរសិល្ប៍ និងគំនូរ។ យោងតាមលោក Thierry Vergon ក្នុងឆ្នាំនេះ ជាមួយនឹងស្នាដៃជាច្រើនពីចក្រភពអង់គ្លេស ប៉ូឡូញ បែលហ្សិក ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី បារាំង ហ្វាំងឡង់ សាធារណរដ្ឋឆេក អេស្បាញ ស៊ុយអែត  ស្វីស និងអ៊ីតាលី សាធារណជនស្រឡាញ់សៀវភៅ នៅវៀតណាម មានឱកាសស្វែងរកស្នាដៃល្អៗសម្រាប់ខ្លួន។ ស្នាដៃត្រូវបានបង្ហាញ ណែនាំនៅក្នុងសិក្ខាសាលា ណែនាំសៀវភៅ និងការតាំងពិពណ៌។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនៃបណ្តាប្រទេសនៅអឺរ៉ុប ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ បានប្រគល់រង្វាន់ដល់ជ័យលាភីក្នុងកម្មវិធីប្រង “ស្វែងយល់អំពីអក្សរសាស្ត្រអឺរ៉ុប” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ