ពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ឆ្នាំ​២០១៩

(VOVWORLD) -ទេសចរណ៍វៀតណាមបានរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១៥,៥ លានអ្នក បម្រើភ្ញៀវទេសចរជាតិចំនួន ៨០ លាននាក់ នាំមកនូវប្រាក់ចំណូលជាង ៦២០ ពាន់ពាន់លានវៀតណាមដុង រួមវិភាគទានយ៉ាងសកម្មក្នុង  GDP របស់វៀតណាម។
ពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ឆ្នាំ​២០១៩ - ảnh 1 ពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ឆ្នាំ២០១៩

នាព្រឹកថ្ងៃទី ២៧ ខែមិនា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមទេសចរណ៍វៀតណាមបានរៀបចំពិធីបើក ពិព័រណ៍ទេសចរណ៍អន្តរជាតិនៅវៀតណាម (VITM) ឆ្នាំ២០១៩ ដោយប្រធានបទ "ទេសចរណ៍បៃតង" សំដៅជួយជ្រោមជ្រែងគោលដៅអភិវឌ្ឍន៍ដោយចីរភាពសកលនៃអង្គការសហប្រជាជាតិដល់ឆ្នាំ២០៣០។ អញ្ញើញចូលរួមព្រឹត្តិការនេះមានវត្តមានឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vo Duc Dam តំណាងស្ថានទូតនានាប្រចាំនៅវៀតណាម និងសហគ្រាសធ្វើដំណើរជាតិនិងអន្តរជាតិ។

អញ្ជើញថ្លែងនៅទីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានអះអាងថា៖ទេសចរណ៍វៀតណាមបានរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១៥,៥ លានអ្នក បម្រើភ្ញៀវទេសចរជាតិចំនួន ៨០ លាននាក់ នាំមកនូវប្រាក់ចំណូលជាង ៦២០ ពាន់ពាន់លានវៀតណាមដុង រួមវិភាគទានយ៉ាងសកម្មក្នុង  GDP របស់វៀតណាម។ នាឆ្នាំ ២០១៩ ផ្នែកទេសចរណ៍វៀតណាមបានដាក់ចេញគោលដៅទទួលឲ្យបានភ្ញៀវទេសចរអន្តរជាតិជាង ១៨លាននាក់ បម្រើភ្ញៀវទេសចរជាតិចំនួន ៨៥ លាននាក់ និងទទួលបានប្រាក់ចំណូលសរុបជាង ៧០០ ពាន់ពាន់លានវៀតណាមដុង។ ដើម្បីទទួលបានគោលដៅទាំងនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានសង្កត់ធ្ងន់ថា៖

“ផ្នែកទេសចរណ៍វៀតណាមគប្បីបន្តផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ឆ្លៀត យកស មិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា 4.0 ជាអតិបរមា ពង្រីក ល្អនូវរាល់ឧត្តមភាព តម្លៃ និងអត្តសញ្ញាណនៃតំបន់នានា ឆ្លើយតបនឹងតម្រូវការដែលកាន់តែកើនឡើងរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយនាំវៀតណាមក្លាយទៅជាគោលដៅលំដាប់ថ្នាក់តំបន់។ ហេតុដូច្នេះហើយ VITM ឆ្នាំ ២០១៩ ដោយមានប្រធានបទ "ទេសចរណ៍បៃតង" បានបង្ហាញនូវនិន្នាការអភិវឌ្ឍន៍នៃ ទេសចរណ៍នាពេលខាងមុខ ហើយជាឱកាសល្អមួយ ជាទីជួបជុំគ្នារបស់បណ្ដាសហគ្រាសជាតិ និងអន្តរជាតិ ដើម្បីបន្តពង្រឹងទំនាក់ទំនងភាពជាដៃគូ ក៏ដូចជាផ្លាស់ប្ដូរឱកាសតភ្ជាប់ការធ្វើអាជីវកម្មនាពេលអនាគតផងដែរ”។

VITM ឆ្នាំ២០១៩ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី ៣០ខែមិនាដោយមាន ស្តង់ទំនិញចំនួន ៥០០ របស់សហគ្រាស សណ្ឋាគារ / សម្រាកលំហែរកាយ និងសហគ្រាសធ្វើដំណើរចំនួន ៧១០ មកពីប្រទេស និងតំបន់ដែនដីចំនួន២៥នៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ