ពីធីបើកវេទិកាជាតិ ស្តីពីការអភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យាឌីជីថលវៀតណាម

(VOVWORLD) - វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ទល់មុខគ្នានៅទីក្រុងហាណូយ និងតភ្ជាប់តាមអ៊ីនធឺណែតជាមួយទីតាំងនៅតាមគណៈកម្មាធិការប្រជាជនខេត្ត ក្រុង ភាគកណ្តាល និងភាគខាងត្បូង។

ពីធីបើកវេទិកាជាតិ ស្តីពីការអភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យាឌីជីថលវៀតណាម - ảnh 1លោក Pham Duc Long អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយផ្តល់ព័ត៌មានអំពីវេទិកាជាតិលើកទី៣សម្រាប់ការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យាឌីជីថល (រូបថត៖ TTXVN)

វេទិកាជាតិស្តីពីការអភិវឌ្ឍន៍អាជីវកម្មបច្ចេកវិទ្យាឌីជីថលវៀតណាមលើកទី៣ ដោយប្រធានបទ“ការផ្លាស់ប្តូរឌីជី ថល-កម្លាំងចលករសម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច” នឹងត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាននិងផ្សព្វផ្សាយ នៅមជ្ឈមណ្ឌលសន្និបាតជាតិទីក្រុងហាណូយ នៅថ្ងៃទី ១១ ខែធ្នូខាងមុខ។ វេទិកានេះត្រូវបានគេរំពឹងថា នឹងមានការចូលរួមថ្លែងមតិដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផងដែរ។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ទល់មុខគ្នានៅទីក្រុងហាណូយ និងតភ្ជាប់តាមអ៊ីនធឺណែតជាមួយទីតាំងនៅតាមគណៈកម្មាធិការប្រជាជនខេត្ត ក្រុង ភាគកណ្តាល និង ភាគខាងត្បូង។

វេទិការួមមានសម័យពិភាក្សាចំនួនពីរស្តីពីអាជីវកម្មបច្ចេកវិទ្យាឌីជីថល ដំណោះស្រាយបញ្ហានៃការផ្លាស់ប្តូរឌីជីថលជាតិ និងអាជីវកម្មបច្ចេកវិទ្យាឌីជីថលជួយឧស្សាហកម្មនិងវិស័យនានា ស្តារនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងនិងក្រោយជំងឺរាតត្បាតកូវីដ-១៩។ នៅក្នុងវេទិកានេះដែរ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានរៀបចំពិធីប្រកាសនិងប្រគល់ពានរង្វាន់ ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam ឆ្នាំ២០២១ ដើម្បីផ្តល់កិត្តិយសដល់អាជីវកម្ម និងអង្គការដែលមានផលិតផលឌីជីថលឆ្នើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ