ពិធីបើកវេទិការកុមារជាតិលើកទី៧

(VOVWORLD) - កុមារជិត ២០០នាក់ មកពីខេត្ត ក្រុង និងអង្គភាពចំនួន ៤៣/៦៣ តំណាងឲ្យកុមារវៀតណាមចំនួន ២៥លាននាក់ បានចូលរួមវេទិកាកុមារជាតិលើកទី៧ ដែលបានបើកនាព្រឹកថ្ងៃទី ៦ ខែសីហា នៅទីក្រុងហាណូយ។ 
ពិធីបើកវេទិការកុមារជាតិលើកទី៧ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកស្រី Nguyen Thi Ha អញ្ជើញថ្លែងមតិបើកវេទិការកុមារជាតិឆ្នាំ ២០២៣ (រូបថត៖ VOV)

ប្រធានបទនៃវេទិកាគឺ "កុមារចូលរួមក្នុងការកសាងបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព មិត្តភាព និងតម្លាភាពសម្រាប់កុមារ"។

នៅក្នុងវេទិកានេះ ប្អូនៗកុមារបានពិភាក្សា និងចែករំលែកគំនិតផ្តួចផ្តើម និងដំណោះស្រាយរបស់កុមារនៅទូទាំងប្រទេស លើការបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងតម្លាភាពសម្រាប់ខ្លួនឯង។ ទន្ទឹមនឹងនោះ ផ្តល់សារ និងអនុសាសន៍លើប្រធានបទដូចជា៖ កិច្ចការពារ និងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា និងការរំលោភបំពានលើកុមារ; ការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ របួស គ្រោះថ្នាក់លង់ទឹក គ្រោះថ្នាក់ចរាចរណ៍; ការពារកុមារក្នុងបរិយាកាសអនឡាញ.... ក្នុងឱកាសបើកវេទិកា លោកស្រី Nguyen Thi Ha អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានឲ្យដឹងថា៖ “បក្ស រដ្ឋ និងរដ្ឋាភិបាលតែងតែមានការយកចិត្តទុកដាក់ ហើយបានផ្សព្វផ្សាយគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើន ... ដើម្បីការពារបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់កុមារ។ ខេត្ត ក្រុងនានាក៏អនុវត្តគោលនយោបាយទាំងនេះបានល្អដែរ។ ជាទូទៅ  អាចនិយាយបានថា កុមារៗ កំពុងរស់នៅក្នុងបរិយាកាសដែលមានសុវត្ថិភាពកាន់តែខ្លាំងឡើង ជាមួយនឹងលក្ខខណ្ឌល្អប្រសើរសម្រាប់ការរៀន ការលេង និងការកម្សាន្ត។ ទោះយ៉ាងណាក៏ដោយ យើងនៅតែមានកង្វល់ជាច្រើន។  ដូច្នេះ វេទិការគឺជាសម្លេងនៃគំនិត និងសេចក្តីប្រាថ្នារបស់កុមារចំពោះលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ