ពិធី​បើកសន្និសីទលើកទី ១៤ នៃភាគីចូល​រួម​អនុសញ្ញា Ramsar ស្តីពីដីសើមនៅចិននិងស្វីស

(VOVWORLD) - សន្និសីទលើកទី ១៤ នៃភាគីចូលរួំអនុសញ្ញា Ramsar ស្តីពីដីសើម (COP14) នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា តាមទម្រង់ផ្ទាល់មុខគ្នាផង និងតាមអ៊ីនធឺណែតផង ដោយបានរៀបចំឡើងនៅទីក្រុង Wuhan ខេត្ត Hubei ភាគកណ្តាលប្រទេសចិន និងសម័យប្រជុំមួយដែលបានប្រព្រឹត្តទៅដោយសមកាលកម្មក្នុងទីក្រុងហ្សឺ ណែវ ប្រទេសស្វីស។

ភាគីចិនបានឲ្យដឹងថា ប្រតិភូចំនួនជាង ១.០០០ នាក់មកពីប្រទេសហត្ថលេខី និងអង្គការអន្តរជាតិនានាបានចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍនៃអនុសញ្ញានាពេលអនាគត។ នៅក្នុងសុន្ទរកថារបស់លោកទៅកាន់សម័យបើកសន្និសិទនេះ ប្រធានរដ្ឋចិនលោក Xi Jinping បានវាយតម្លៃខ្ពស់ចំពោះការឯកភាពជាសកលលើការការពារតំបន់ដីសើម ហើយបានសង្កត់ធ្ងន់លើតម្រូវការក្នុងការកាត់បន្ថយការជ្រៀតជ្រែក និងផលប៉ះពាល់នៃសកម្មភាពរបស់មនុស្សទៅលើបរិស្ថានអេកូឡូស៊ីនៃតំបន់ដីសើម។

អនុសញ្ញា Ramsar ដែលបានដាក់ឈ្មោះតាមទីក្រុង Ramsar ប្រទេសអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៧១ គឺជាកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលមួយ សម្រាប់ការងារអភិរក្ស និងការប្រើប្រាស់ឲ្យបានសមហេតុផលនូវប្រព័ន្ធអេកូឡូស៊ីដីសើម។ មកទល់ពេលនេះ អនុសញ្ញាមានប្រទេសហត្ថលេខីចំនួន ១៧២។

ប្រតិកម្មទៅវិញ

ផ្សេងៗ