ពិធីបើកសន្និសីទសមាជិក​រ​ដ្ឋសភាឯកទេស

(VOVWORLD) - នាព្រឹកថ្ងៃទី៥ មេសា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកសន្និសីទសមាជិករដ្ឋសភាឯកទេសដើម្បីពិភាក្សាលើបញ្ហាមួយចំនួនដែលត្រូវដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៥។ ប្រធាន រថ្ឋលោក Vo Van Thuong បានអញ្ជើញចូលរួមសន្និសីទនេះ។
ពិធីបើកសន្និសីទសមាជិក​រ​ដ្ឋសភាឯកទេស - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងសុន្ទរកថាបើកសន្និសីទ។ (រូបថត៖ TTXVN)

ក្នុងសុន្ទរកថាបើក ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា ក្នុងសម័យប្រជុំលើកទី៥របស់រដ្ឋសភា នាពេលខាងមុខ ការងារនីតិប្បញ្ញត្តិគឺជាភារកិច្ចដ៏សំខាន់មួយ ក្នុងការពិចារណា ផ្តល់មតិយោបល់និងអនុម័តលើគម្រោងច្បាប់សំខាន់ៗជាច្រើន។ ក្នុងនោះចំនួនគម្រោងច្បាប់ដែលបានដាក់ស្នើជូន សម្រាប់ការពិចារណា ការអនុម័ត ឬពិចារណាបឋម ត្រូវបានគេពឹងថានឹងកើនឡើងទ្វេដងបើប្រៀបធៀបនឹងសម័យប្រជុំលើកមុនៗ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់លើការរៀបចំសន្និសីទសមាជិករដ្ឋសភាឯកទេស ដើម្បីលើកកំពស់គុណភាពគម្រោងច្បាប់ និងកាត់បន្ថយពេលវេលានៃសម័យប្រជុំជាផ្លូវការ។ ដូច្នេះក្នុងរយៈពេល ៣ ថ្ងៃនៃសន្និសីទនេះ តំណាងរដ្ឋសភាឯកទេសត្រូវសិក្សាស្រាវជ្រាវ ផ្លាស់ប្តូរ ពិភាក្សា និងរិះគន់ដោយការយកចិត្តទុកដាក់ជាមួយស្ថាប័នរៀបចំសេចក្តីព្រាងនិងស្ថាប័នផ្ទៀងផ្ទាត់ ដើម្បីរួមចំណែកផ្តល់មតិយោបល់ប្រកបដោយគុណភាព និងស៊ីជម្រៅអំពីសេចក្តីព្រាងច្បាប់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ