ពិធី​បើកសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP27)

(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែវិច្ឆិកា សន្និសីទលើកទី ២៧ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) បានបើកជាផ្លូវការនៅទីក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីប ហើយនឹងអូសបន្លាយរហូតដល់ថ្ងៃទី ១៨ ខែវិច្ឆិកា។
ពិធី​បើកសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP27) - ảnh 1ពិធីបើកសន្និសីទ COP27។ (រូបថត៖ Ngoc Thach/VOV)

តំណាងមកពីប្រទេសជាង ១៩០ រួមជាមួយប្រមុខរដ្ឋ តំណាងអង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល និងធុរកិច្ចមួយចំនួនបានអញ្ជើញចូលរួមសន្និសីទនេះ។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Tran Hong Ha បានចូលរួមសន្និសីទជាមួយសារថា វៀតណាមអនុវត្តន៍យ៉ាងសកម្មការសន្យាស្តីពីការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងការអនុវត្តកិច្ចសន្យារួម។

នៅក្នុងសុន្ទរកថាបើកសន្និសីទ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Shoukry ប្រធាន COP27 បានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបានក្លាយជាការគំរាមកំហែងដល់អាយុជីវិតមនុស្ស។ មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា គំរូអភិវឌ្ឍន៍ដែលមនុស្សជាតិបានប្រដេញតាមមិនមាននិរន្តរភាពទៀតឡើយ ហើយថែមទាំងបង្កផលវិបាកដ៏ធ្ងន់ធ្ងរលើមនុស្សជំនាន់ក្រោយ។ ប្រធាន COP27 បានអំពាវនាវឱ្យពិភពលោក បង្ហាញឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហាទាក់ទង់នឹងការប្រែប្រួលអាកាសធាតុ ដោយផ្លាស់ប្តូរពីការចរចានិងការសន្យា ទៅជាសកម្មភាពជាក់ស្តែង។

តាមកម្មវិធី ប្រមុខរដ្ឋ និងរដ្ឋាភិបាលនឹងថ្លែងសេចក្តីថ្លែងការណ៍ជាតិរបស់ខ្លួន នៅថ្ងៃទី ៧ និង ៨ ខែវិច្ឆិកា ក្នុងកិច្ចប្រជុំកំពូលអាកាសធាតុនៅទីក្រុង Sharm El-Sheik ។ មានប្រមុខរដ្ឋ និងរដ្ឋាភិបាលប្រហែល ១២០ នាក់បានអញ្ជើញចូលរួមក្នុងសន្និសីទនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ