ពិធីបើកសប្តាហ៍កសិផល Hoa Binh នៅទីក្រុងហាណូយ

(VOVWORLD) - សប្តាហ៍កសិផល Hoa Binh ត្រូវបានបើកនាព្រឹកថ្ងៃទី ៧ ខែធ្នូនៅប្រព័ន្ធផ្សារទំនើប Sai Gon Coop នៅរដ្ឋធានីហាណូយ។ សប្តាហ៍កសិផលលើកនេះបានទាក់ទាញសហករណ៍និងសហគ្រាសចំនួន ៣៣ ដែលកំពុងប្រតិបត្តិការក្នុង   វិស័យផលិតកម្មនិងកែច្នៃកសិផលដោយមានស្តង់ជិត ៥០ ដែលតាំងបង្ហាញកសិផលប្រចាំតំបន់របស់ខេត្ត Hoa Binh។ 
ពិធីបើកសប្តាហ៍កសិផល Hoa Binh នៅទីក្រុងហាណូយ - ảnh 1 ពិធីបើកសប្តាហ៍កសិផល Hoa Binh នៅទីក្រុងហាណូយ (vov.vn)

សប្តាហ៍កសិផលគឺជាឱកាសដើម្បីផ្សព្វផ្សាយនិងឧទ្ទេសនាមអំពីផលិតផលកសិកម្មសំខាន់ៗរបស់ខេត្តHoa Binh ដល់សហគ្រាសនិងអតិថិជនក្នុងស្រុកនិងបរទេសផងដែរ។

លោក Tran Quoc Viet នាយក Sai Gon Coop ប្រចាំតំបន់ភាគខាងជើង និងជាអនុប្រធានគណៈកម្មការរៀបចំសប្តាហ៍កសិផល Hoa Binh បានមានប្រសាសន៍ថា៖

« សម្រាប់អតិថិជន យើងខ្ញុំចង់អោយប្រជាជនវៀតណាមប្រើប្រាស់ទំនិញរបស់     វៀតណាម។ តាមរយៈសកម្មភាពផ្សព្វផ្សាយ យើងខ្ញុំរំពឹងថាសហគ្រាសនឹងឆ្លើយតបតាមស្តង់ដារផលិតផល និងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយផលិតផល ក៏ដូចជាកែលម្អការរចនា គុណភាព និងពាណិជ្ជសញ្ញាកសិផល ដើម្បីនាំកសិផលមានសុវត្ថិភាពទាំងនេះឲ្យបានច្រើនដល់អតិថិជនផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ