ពិធីបើកសម័យប្រជុំលើកទី ៤ នៃរដ្ឋសភាចិននីតិកាលទី ១២

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែមីនា នៅទីក្រុងប៉េកាំង បានប្រព្រឹត្កទៅពិធីបើកសម័យប្រជុំលើកទី ៤ នៃមហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ (NPC)។
 ពិធីបើកសម័យប្រជុំលើកទី ៤ នៃរដ្ឋសភាចិននីតិកាលទី ១២ - ảnh 1 ពិធីបើកសម័យប្រជុំលើកទី ៤ នៃរដ្ឋសភាចិននីតិកាលទី ១២ (រូបថត៖ AFP/TTXVN)

នៅក្នុងសម័យប្រជុំនេះ អង្គប្រជុំទាំងអស់បានផ្ទៀងស្តាប់និងពិភាក្សាអំពីរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិន ដែលបានថ្លែងដោយលោកនាយករដ្ឋមន្រ្តី Li Keqiang នៅក្នុងពិធីបើកលើកនេះ។

នៅក្នុងកិច្ចប្រជុំនេះ សមាជិកទាំងអស់ក៏បាន ពិចារណាលើសេចក្តីព្រាងនៃបទសង្ខេបផែនការរយៈពេល៥ឆ្នាំលើកទី ១៤ (ឆ្នាំ២០២១- ២០២៥) ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងគោលដៅរយៈពេលវែងដល់ឆ្នាំ ២០៣៥ ព្រមទាំងពិភាក្សាគ្នាលើឯកសារសំខាន់ៗជាច្រើនទៀត រួមមានសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការរៀបចំ NPC , សេចក្តីព្រាងនៃសេចក្តីសម្រេចរបស់ NPC ស្តីពីការកែលម្អប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុង , ឯកសារការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍ NPC និងរបាយការណ៍ការងាររបស់តុលាការកំពូលជាដើម។ សម័យប្រជុំលើកនេះគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី ១១ ខែមីនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ