ពីធីបូកសរុបការប្រឡង “ស្វែងយល់អំពីរយៈពេល ៩០ ឆ្នាំនៃប្រវត្តិសាស្រ្តបក្ស”

(VOVWORLD) - នាយប់ថ្ងៃទី ១ ខែកុម្ភះ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនា អប់រំមជ្ឈឹមបានរៀបចំពិធីបិទការប្រឡង  “ស្វែងយល់អំពីរយៈពេល ៩០ឆ្នាំ នៃប្រវត្តិសាស្រ្តដ៏រុង រឿងរបស់បក្សកុម្មុយនីស្តវៀតណាម” នៅលើគេហទំព័រ VCNet។
ពីធីបូកសរុបការប្រឡង “ស្វែងយល់អំពីរយៈពេល ៩០ ឆ្នាំនៃប្រវត្តិសាស្រ្តបក្ស”  - ảnh 1ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN) 

ការប្រឡងនេះត្រូវបានរៀបចំឡើងរៀងរាល់សប្តាហ៍ ពោលគឺក្នុងសប្តាហ៍នីមួយៗ នឹងមានសំនួរដែលមានជំរើសជាច្រើន ដោយផ្តោតលើរបត់ប្រវត្តិសាស្ត្រ ទាក់ទងនឹងសមិទ្ធិផលសំខាន់ៗ របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់បក្សនិងលោកប្រធាន ហូជីមិញ ក្នុងការតស៊ូដណ្តើមឯករាជ្យរបស់ប្រទេសជាតិកាលពីមុននេះ ក៏ដូចជា ក្នុងកិច្ចការពារមាតុភូមិនិងបុព្វហេតុផ្លាស់ប្តូរនាសព្វថ្ងៃ។ ការប្រឡងនេះ បានទាក់ទាញអ្នកចូលរួមជាង ៣,២ លាននាក់ ក្នុងនោះមានអ្នកចូលរួមជាបេក្ខជនអន្តរជាតិជាច្រើនទៀតផង។

ថ្លែងនៅក្នុងពិធីនេះលោក Nguyen Thanh Long អនុប្រធានគណៈកម្មាធិការឃោសនា អប់រំមជ្ឈិមបានអះអាងថា៖ “ចំពោះមុខការអភិវឌ្ឍយ៉ាងខ្លាំងនៃបណ្តាញសង្គម ការប្រឡងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងនិងឬទ្ធានុភាពនយោបាយរបស់ក្រសួង បក្ខជននានា ជាពិសេសយុវជនជំនាន់ក្រោយ ក្នុងការប្រើប្រាស់បណ្តាញសង្គម។ ម្យ៉ាងវិញទៀត ការប្រឡងនេះគឺជាសក្ខីភាព បញ្ជាក់ពីការប្រើប្រាស់សមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលកំពុងបានរីកសាយ ភាយយ៉ាងទូលំទូលាយ។ លើកពីនេះទៅទៀត បានរួមចំណែកការពារមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្ស ការពារបក្សនិងការពារប្រទេសជាតិ”។

គណៈចាត់តាំងបានប្រគល់រង្វាន់ចំនួន ១៩៨ ក្នុងនោះ រង្វាន់លេខ១មាន ១៨ រង្វាន់; លេខពីរ មាន ៣៦ រង្វាន់; លេខ ៣ មាន ៥៤ រង្វាន់ និងរង្វាន់លើកទឹកចិត្តមានចំនួន ៩០ រង្វាន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ