ពិធីបូកសរុបនៃការបញ្ចប់គំរោងការណ៍បង្កើននិងជួសជុលប្រព័ន្ធបង្គោលព្រំដែនវៀតណាម-ឡាវ

ពិធីបូកសរុបនៃការបញ្ចប់គំរោងការណ៍បង្កើននិងជួសជុលប្រព័ន្ធបង្គោលព្រំដែនវៀតណាម-ឡាវ - ảnh 1
ទិដ្ឋភាពនៃពិធី


(VOVworld)-នាថ្ងៃទី១៦មិនានៅទីក្រុងហាណូយ ពិធីបូកសរុបថ្នាក់រដ្ឋស្តីពីការបញ្ចប់ គំរោងការណ៍បង្កើននិងជួសជុលប្រព័ន្ធបង្គោលព្រំដែនវៀតណាមឡាវ បានប្រារព្វ
ដោយមានការចូលរូមរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan
Dung និងនាយករដ្ឋមន្ត្រីឡាវលោក Thongsing Thammavong រួមទាំងតំណាងក្រសួង
ស្ថាប័នមជ្ឈឹមនិងខេត្តជាប់ព្រំដែននៃ ប្រទេសទាំងពីរ។ ថ្លែងមតិនៅក្នុងពិធីនេះ នា
យករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងសមភាគីឡាវ លោក Thongsing
Thammavong បាន អះអាងថា គំរោងការណ៍នេះជាសក្ខីភាពដ័រស់រវើកមួយនៃទំនាក់
ទំនងមិត្តភាព ប្រពៃណី ចំណងសាមគ្គីភាពពិសេសនិងសហប្រតិបត្តិការលើគ្រប់
វិស័យរវាងប្រទេស ទាំងពីរ ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព
បូរណភាពដែនដី និងផលប្រយោជន៍សមហេតុសមផលរបស់គ្នាទៅវិញទៅមក។ នាយករដ្ឋមន្ត្រីទាំងពីររូប បានសង្កត់ធ្ងន់ថា គំរោងការណ៍នេះបានរួមចំណែកបង្ករ
លក្ខណៈងាយស្រួល សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ការជួប
ប្រាស្រ័យវប្បធម៌ ទេសចរណ៍រវាងប្រទេសទាំងពីរ តាមនោះជម្រុញទំនាក់ទំនងយ៉ាង
ល្អប្រសើរ នៃប្រទេសទាំងពីរ ។

        នៅក្នុងពិធីនេះ ក្រោមការធ្វើក្សិណសាក្សីរបស់នាយករដ្ឋមន្ត្រីទាំងពីររូប
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងសម
ភាគីឡាវ លោក Thonglun Sisulith បានចុះហត្ថលេខាលើឯកសារគតិ យុត្តិសំខាន់
ចំនួន២នោះគឺ “ពិធីការស្តីពីខ្សែព្រំដែននិងបង្គោលព្រំដែនជាតិ”និង “កិច្ចព្រមព្រៀង
ស្តីពីបទបញ្ញត្តិគ្រប់គ្រងព្រំដែននិងច្រកទ្វាព្រំដែនលើដីគោករវាង រដ្ឋាភិបាលវៀត
ណាមជាមួយរដ្ឋាភិបាលឡាវ”។​នេះជាស្នាដៃគួរឲ្យកត់សម្គាល់ សំដៅអបអរសាទរ
មហាសន្និបាត ទូទាំងប្រទេសលើកទី១២របស់ បក្សកុម្មុយនិស្តវៀតណាមនិង
មហាសន្និបាតលើកទី១០របស់បក្សប្រជាជន បដិវត្តន៍ឡាវដែលទើបនឹងទទួល
បានជោគជ័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ