ពិធីបូកសរុបនិងប្រគល់ជ័យលាភីការប្រឡងស្វែងយល់អំពីច្បាប់សហករណ៍

ពិធីបូកសរុបនិងប្រគល់ជ័យលាភីការប្រឡងស្វែងយល់អំពីច្បាប់សហករណ៍ - ảnh 1
ទិដ្ឋភាពនៃពិធី


(VOVworld)-នាព្រឹកថ្ងៃទី២៩មេសានៅទីក្រុងហាណូយ សម្ព័ន្ធសហករណ៍វៀត ណាមបានរៀបចំពិធីបូកសរុបនិងប្រគល់ជ័យលាភីសម្រាប់ការប្រឡងស្វែងយល់ អំពីច្បាប់សហករណ៍ឆ្នាំ២០១២ និងបូកសរុបវគ្គទី១នៃការប្រឡងស្វែងយល់អំពី រូបសណ្ឋានសហករណ៍បែបថ្មី។​ ការប្រឡងស្វែងយល់អំពីច្បាប់សហករណ៍ ឆ្នាំ ២០១២ទទួលបានអត្ថបទប្រឡងចំនួន៩៨ពាន់បទនិងការប្រឡងស្វែងយល់អំពី រូបសណ្ឋានសហករណ៍បែបថ្មីទទួលបានវណ្ណកម្មប្រឡងចំនួន២១៨។ អត្ថបទនិង វណ្ណកម្មប្រឡងសុទ្ធតែមានគុណភាពខ្ពស់ ឆ្លុះបញ្ជាំងច្បាស់នូវគោលការណ៍ តម្លៃ និងចរិតលក្ខណៈរបស់សហករណ៍ និងរូបសណ្ឋានសហករបែបថ្មី។

        នៅក្នុងពិធីនេះ គណៈចាត់តាំងបានប្រគល់ពានរង្វាន់ពិសេសចំនួន១
ពានរង្វាន់លេខ១មាន១ ពានរង្វាន់លេខ២មាន១០និងពានរង្វាន់លេខ៣មាន
ចំនួន២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ