ពិធីបូកសរុបនិងប្រគល់រង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាមឆ្នាំ២០១៦

(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាបង្កើតមូលនិធិជួយឧបត្ថម្ភច្នៃប្រឌិតបច្ចេកវិទ្យាវៀតណាម(VIFOTEC) នាយប់ថ្ងៃទី១៦ឧសភា នៅទីក្រុងហាណូយ បានប្រារព្ធឡើងពិធីបូកសរុប និងប្រគល់រង្វាន់ច្នៃប្រឌិត វិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម ឆ្នាំ ២០១៦។
 ពិធីបូកសរុបនិងប្រគល់រង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាមឆ្នាំ២០១៦ - ảnh 1ពិធីបូកសរុបនិងប្រគល់រង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាមឆ្នាំ២០១៦ 

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាបង្កើតមូលនិធិជួយឧបត្ថម្ភច្នៃប្រឌិតបច្ចេក វិទ្យា វៀតណាម(VIFOTEC) នាយប់ថ្ងៃទី១៦ឧសភា នៅទីក្រុងហាណូយ បានប្រារព្ធឡើងពិធីបូកសរុប និងប្រគល់រង្វាន់ច្នៃប្រឌិត វិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម ឆ្នាំ ២០១៦។ បណ្ដាសំណង់ ដណ្ដើមបានពានរង្វាន់ក្នុងឆ្នាំ  ២០១៦ គឺប្រមូលផ្តុំទៅលើបច្ចេកវិទ្យាស្នូល ដូចជា៖ជីវសាស្ត្របំរើផលិតកម្ម និងជីវភាពរស់នៅ សម្ភារះថ្មី ស្វ័យប្រវត្តិ ភាវូបនីយកម្ម បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ ការពារបរិស្ថាន និងប្រើប្រាស់ប្រភពធនធានប្រកបដោយប្រសិទ្ធភាព បច្ចេកវិទ្យាសន្សំសំចៃថាមពលនិងប្រើប្រាស់ថាមពលថ្មី។ ថ្លែងមតិក្នុងពិធីប្រគល់រង្វាន់  សាស្ត្រាចារ្យ  សមាជិកបណ្ឌិតសភា Dang Vu Minh ប្រធានសម្ព័ន្ធសមាគមអ្នកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀត ណាម និងជាប្រធានគណៈចាត់តាំងរង្វាន់ បានសង្កត់ធ្ងន់ថា៖

          “ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ រង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានទាក់ទាញការចូលរួមយ៉ាងសកម្មពីអ្នកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាច្រើន ពីវិទ្យាស្ថាន មហាវិទ្យាល័យ និងសហគ្រាសក្នុងទូទាំងប្រទេស។ រហូតមកដល់ពេលនេះ មូលនិធិ Vifotec បានរៀបចំជោគជ័យពិធីប្រគល់រង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម លើកទី២២។ នោះជាបណ្ដាមនុស្សមានស្នាដៃឆ្នើម ក្នុងសកម្មភាពច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឆ្លងកាត់រាល់ការលំបាកសាកល្បង ដើម្បីនាំសំណងស្រាវជ្រាវចូលក្នុងផលិតកម្ម និងជីវភាពរស់នៅ។”

          នៅពិធីនេះ គណៈចាត់តាំងបានប្រគល់រង្វាន់ចំនួន៤៥ នៃវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាទិភាព។ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានសម្រេចប្រគល់រង្វាន់សំរាប់សំណង២ដែលទទួលបានរង្វាន់លេខមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ