ពិធីបើកឲ្យដំណើរការជាផ្លូវការរោងចក្រកែច្នៃជ័រកៅស៊ូរបស់សហគ្រាសវៀតណាមនៅកម្ពុជា

(VOVWORLD) -នាថ្ងៃទី២៥ខែមករា នៅខេត្តកំពង់ធំ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូ វៀតណាម បានរៀបចំពិធីបើកឲ្យដំណើរការជាផ្លូវការរោងចក្រកែច្នៃជ័រកៅស៊ូ ជឺសេកំពុងធំ។ 
ពិធីបើកឲ្យដំណើរការជាផ្លូវការរោងចក្រកែច្នៃជ័រកៅស៊ូរបស់សហគ្រាសវៀតណាមនៅកម្ពុជា - ảnh 1 ទិដ្ឋភាពនៃពិធីបើកឲ្យដំណើរការជាផ្លូវការរោងចក្រកែច្នៃជ័រកៅស៊ូរបស់សហគ្រាសវៀតណាមនៅកម្ពុជា

នេះជារោងចក្រមួយក្នុងចំណោមរោងចក្រកែច្នៃជ័រកៅស៊ូធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ បច្ចុប្បន្ន។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ឧប នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា យឹម ឆែលី រួមទាំង ថ្នាក់ដឹកនាំខេត្តកំពុងធំនិងតំណាងក្រសួងស្ថាប័នមួយចំនួន។

        អញ្ជើញថ្លែងមតិក្នុងពិធី អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន លោក Tran Ngoc Thuan បានសង្កត់ធ្ងន់ថា ការបើកឲ្យដំណើរការរោងចក្រនេះជាសក្ខីភាពបញ្ជាក់ច្បាស់នូវ គោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល វៀតណាមនិងរាជរដ្ឋាភិបាលកម្ពុជា ក្នុង ការរួមដំណើរអភិឌវឌ្ឍន៍កៅ ស៊ូជាង១០០ពាន់ហិកតានៅកម្ពុជា ដែលនាំមកប្រសិទ្ធ ភាពសេដ្ឋកិច្ចខ្ពស់និងបង្កើតការងារធ្វើសម្រាប់និយោជិតតាមតំបន់មួយចំនួនរបស់ កម្ពុជា។

        តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្ត្រី យឹម ឆែលី បានអញ្ជើញវាយ តម្លៃខ្ពស់ចំពោះប្រសិទ្ធភាពសេដ្ឋកិច្ចសង្គមកិច្ច ដែលគម្រោងការដាំកៅស៊ូរបស់សម្ព័ន្ធ ក្រុមហ៊ុនឧស្សាហកម្មកៅស៊ូនាំមក ជូនតំបន់នានារបស់កម្ពុជាផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ