ពិធីបើកឲ្យដំណើរការយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ២០១៧

(VOVWORLD) -នាព្រឹកថ្ងៃទី២៨ឧសភា នៅទីលាន១០ មិនានៃទីក្រុង Buon Me Thuot មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរួមសហការជាមួយខេត្ត Dak Lak រៀបចំពិធីបើកឲ្យដំណើរការយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ២០១៧។
ពិធីបើកឲ្យដំណើរការយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ២០១៧ - ảnh 1ទិដ្ឋភាពនៃពិធីបើកឲ្យដំណើរការយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ២០១៧ (រូបថតៈ VOV5)

ថ្លែងមតិក្នុងពិធីនេះ ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai បានលើកច្បាស់ថា៖

        “ខ្ញុំស្នើឲ្យសម្ព័ន្ធយុវជននានា ជានិច្ចកាលធានាលក្ខណៈកំណត់ទិសដៅក្នុង សកម្មភាពស្មគ្រចិត្ត ធ្វើយ៉ាងម៉េចដើម្បីពង្រីកឲ្យបានល្អបំផុតួនាទីឈានមុខរបស់ យុវជននៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជាប់ព្រំដែននិងកោះសមុទ្រ។ ទន្ទឹម ជាមួយគ្នានោះ ត្រូវយកប្រសិទ្ធិភាពការងារធ្វើជាឧបករវាស់វែងក្នុងការវាយតម្លៃអំពី ចលនា។ ជាពិសេស សម្ព័ន្ធយុវជនកុម្មុយនិស្តត្រូវលើកទឹកចិត្តឲ្យសកម្មភាពស្ម័គ្រ ចិត្តក្លាយទៅជាចលនាប្រចាំ សម្រាប់សមាជិកសម្ព័ន្ធយុវជនគ្រប់រូប”។

        លោកស្រី Truong Thi Mai ក៏បានស្នើឲ្យក្រសួងស្ថាប័ននានា បង្កលក្ខណៈ ងាយស្រួលបំផុតដើម្បីសមាជិកសម្ព័ន្ធយុវជនទូទាំងប្រទេសបំពេញល្អយុទ្ធនាការ វិស្សមកាលឆ្នាំ២០១៧ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ