ពិធីបួងសួងសួមសេចក្តីសុខដើមឆ្នាំរបស់ជនវៀតណាមនៅសាធារណរដ្ឋឆែក

ពិធីបួងសួងសួមសេចក្តីសុខដើមឆ្នាំរបស់ជនវៀតណាមនៅសាធារណរដ្ឋឆែក - ảnh 1
ទិដ្ឋភាពនៃពិធី

(VOVworld)-នាថ្ងៃទី១២កុម្ភៈ ពោលគឺថ្ងៃទី១៦កើតខែមិគសិរ សាសនិកជិត២០០
 រូបនិងអ្នកដែលស្រឡាញ់ព្រះពុទ្ធសាសនានៅរដ្ឋធានី Praha និងតំបន់ជំវិញនៃសា
ធារណរដ្ឋឆែកបានចូលរួមក្នុងមហាពិធីបុណ្យដើមនិទាឃៈរដូវឆ្នាំរកានព្វស័ក
២០១៧ ដោយធ្វើការបួងសួងសូមឲ្យសេចក្តីសុខចម្រុងចម្រើន ប្រទេសជាតិសម្បូរ
 ធូរធា ក្នុងឆ្នាំថ្មី។ នេះជាសកម្មភាពប្រចាំឆ្នាំដែលឆ្លុះបញ្ចាំងនូវតម្រូវការខាងស្មារតី
 មិនអាចខ្វះបានឡើយរបស់ជនវៀតណាមដែលកំពុងឃ្លាតឆ្ងាយពីស្រុកកំណើត។
 ព្រះតេជគុណ Thich Thien Bao សមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈឹមសមាគមព្រះ
ពុទ្ធសាសនាវៀតណាមឲ្យដឹងថា នេះជាពិធីបុណ្យធំបំផុតក្នុងឆ្នាំរបស់អ្នកកាន់
សាសនាព្រះពុទ្ធ។ ព្រះតេជគុណ Thich Thien Bao ចែករំលែកថា៖

        “មិនត្រឹមតែជនវៀតណាមនៅសាធារណរដ្ឋឆែកប៉ុណ្ណោះទេ ថែមទាំង ជនវៀត
 ណាមនៅបូឡូញនៅហុងគ្រីសនិងនៅប្រទេសដទៃមួយចំនួនទៀតក៏យកចិត្តទុក
ដាក់ចំពោះពិធីបុណ្យនេះផងដែរ។ ដោយសារ ពួកគេនៅឆ្ងាយពីមាតុប្រទេស ដូច្នេះ
គេបានយកឱកាសនេះដើម្បីជួបជុំគ្នា។ អាចនិយាយបានថា វប្បធម៌ជនជាតិនិងវប្ប
ធម៌ព្រះពុទ្ធមានលក្ខណៈផ្សាភ្ជាប់ជាមួយគ្នា។ នោះជាមូលហេតុដែលជនវៀតណាម
 ផ្តោតការយកចិត្តទុកដាក់លើព្រះពុទ្ធសាសនាជាពិសេសគឺជននៅឆ្ងាយពីស្រុក
កំណើត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ