ពិធីបង្ហូតទង់ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាអាស៊ាននៅរដ្ឋខាងលិចអូស្ត្រាលី

ពិធីបង្ហូតទង់ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាអាស៊ាននៅរដ្ឋខាងលិចអូស្ត្រាលី - ảnh 1
ពិធីបង្ហូតទង់ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាអាស៊ាននៅរដ្ឋខាងលិចអូស្ត្រាលី(TTXVN)

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៧នៃទិវាបង្កើតសមាគម
ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងលើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងដៃគូរ
សន្ទនារវាងអាស៊ានជាមួយអូស្ត្រាលី នាព្រឹកថ្ងៃទី៦ សីហា អគ្គស្ថានកុងស៊ុល​វៀតណាមប្រចាំនៅទីក្រុង Perth និងស្ថាប័នដំណាងរបស់ប្រទេសជាសមាជិក​អាស៊ាននានា នៅរដ្ឋខាងលិចអូស្ត្រាលីបានរួមសហការជាមួយទីក្រុង Perth រៀបចំពិធីបង្ហូតទង់អាស៊ាន នៅសាលា​ក្រុង។

          ថ្លែងមតិនៅទីនេះ ដំណាងក្រសួងការបរទេសអូស្ត្រាលី លោក ​Michael
Wood បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងដ៏ល្អប្រសើររវាង​អូស្ត្រាលីនិង​អាស៊ាន  ក្នុងរយៈពេលកន្លងទៅ ​ដោយមានចំណុចប្រហាក់ប្រហែលរវាងអាស៊ាន​ និងអូស្ត្រាលី ក្នុងបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិ។ តាមលោកថា៖ភាគី​ទាំងពីរបានមានសម្លេងរួម ក្នុងបណ្ដាបញ្ហាដែលកំពុងកើតមានឡើងនៅក្នុងតំ
បន់។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Luong Thanh Nghi
 បាន​តាងនាមអោយគណៈកម្មាធិការអាស៊ាន ប្រចាំនៅ Canberra វាយតំលៃ
ខ្ពស់​នូវកា​រអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ក្នុងទំនាក់ទំនងរវាងអាស៊ាន-អូស្ត្រាលីក្នុងរយៈពេល​៤០ឆ្នាំកន្លងទៅ ទាំងខាង៖ សេដ្ឋកិច្ច នយោបាយវប្បធម៌
 សង្គម។ លោក ​Luong Thanh Nghi ក៏បានសម្ដែងនូវគោលបំណងថា៖ រដ្ឋខាង
លិច​អូស្ត្រាលី​នឹងមានបណ្ដាសកម្មភាពជាក់ស្ដែងដើម្បីបង្កើនទំនាក៉ទំនងជាងទៀត  ជាមួយក្នុងប្រទេសអាស៊ាននានា ក្នុងរយៈពេលខាងមុខនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ