ពិធីបង្ហូតទង់អាស៊ាននៅរដ្ឋធានីហាណូយ

ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតអាស៊ាន (ថ្ងៃទី ៨ សីហា) និង
លើកទី ១៧ ទិវាវៀតណាមចូលរួមអាសាន (ថ្ងៃទី ២៨ កក្កដា ឆ្នាំ ១៩៩៥) នាថ្ងៃទី ៨
សីហា ក្រសួងការបរទេសវៀតណាមបានរៀបចំពិធីបង្ហូតទង់អាស៊ាននៅក្បែរទង់
ជាតិវៀតណាមនៅទីស្នាក់ការក្រសួងការបរទេសវៀតណាមនៅរដ្ឋធានីហាណូយ។ រដ្ឋមន្ត្រីការបរទេស Pham Binh Minh រួមជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជា សមាជិកអាស៊ានប្រចាំនៅហាណូយបានធ្វើជាស្សិណសាក្សីពិធីនេះ។សកម្មភាព
នេះបានសម្តែងការបេ្តជ្ញាចិត្តរបស់វៀតណាមក្នុងការខំប្រឹងប្រែងកសាងសហគមន៍
អាស៊ាននាឆ្នាំ ២០១៥ និងកសាងមនិសិការអំពីសហគមន៍រួមក្នុងប្រជាជនជា
ជំហានៗ។ ក្រៅពីនោះ សកម្មភាពនេះជួយបង្កើនការផ្សព្វផ្សាយរូបភាពរបស់
អាស៊ាននិង សហគមន៍អាស៊ានក្នុងសហគមន៍អន្តរជាតិរួមចំណែកចូលក្នុងជោគ
ជ័យរួមនៃសមាគម។ រួមជាមួយពិធីបង្ហូតទង់អាស៊ាន នាថ្ងៃដ៏ដែល វៀតណាម
បានរៀបចំមីទ្ទីញដ៏ មហោឡារឹករំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើត
អាស៊ាន។បន្ទាប់ពីផ្នែកព័ទ៌មានប្រចាំថ្ងៃយើងខ្ញុំសូមអញ្ជើញអស់លោកអ្នកនាង
តាមដានស្តាប់អត្ថបទសរសេដោយមានចំណងជើងថា៖“អាស៊ានឆ្ពោះទៅ
សហគមន៍មួយសាមគ្គីសម្បូរុងរឿង”៕

ពិធីបង្ហូតទង់អាស៊ាននៅរដ្ឋធានីហាណូយ - ảnh 1
ពិធីបង្ហូតទង់អាស៊ាននៅក្បែរ ទង់ជាតិវៀតណាមនៅទីស្នាក់ការក្រសួងការបរទេសវៀតណាម (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ