ពិធីបុណ្យចាប់ត្រីដោយដៃនៅខេត្ត Tuyen Quang

(VOVWORLD) -ពិធីបុណ្យចាប់ត្រីដោយដៃ ដែលផ្សាភ្ជាប់ជាមួយពិធីបុណ្យ  Long tong ឃុំ Nang Kha ស្រុក Na Hang (ខេត្ត Tuyen Quang) ត្រូវបានរៀបចំឡើងនាថ្ងៃទី ១៤ ខែកុម្ភៈ (ពោលគឺថ្ងៃទី ១០ ខែ ១ តាមច័ន្ទគតិ)។ 
ពិធីបុណ្យចាប់ត្រីដោយដៃនៅខេត្ត Tuyen Quang - ảnh 1 ទិដ្ឋភាពនៃពិធីបុណ្យចាប់ត្រីដោយដៃនៅខេត្ត Tuyen Quang (រូបថត៖ TTXVN)

អាជ្ញាធរមូលដ្ឋានបានប្រលែងត្រីចំនួន ៣ តោន ដែលមានទម្ងន់ពី ០,៥ ទៅ ៧  គីឡូក្រាម ចូលក្នុងស្រះ ដែលមានទំហុំ ២ ០០០ ម៉ែត្រការ៉េ។ តាមការកំណត់គឺអ្នកចូលរួមត្រូវចាប់ត្រីដោយដៃ ពោលគឺមិនប្រើប្រាស់ឧបករណ៍ណាមួយឡើយ។

ទោះបីជានេះគឺជាលើកទីបី ហើយ ដែលពិធីបុណ្យប្រកួតចាប់ត្រីនៅឃុំ Nang Kha នេះ ប៉ុន្តែបានបន្សល់ទុកនូវចរិតល្ខណៈវប្បធម៌ដ៏ស្រស់ស្អាត ពោរពេញទៅដោយអត្ថសញ្ញាណប្រជាជាតិ ហើយទាក់ទាញបានភ្ញៀវទេសចរមកចូលរួមពីគ្រប់ទិសទី។ នេះក៏ជាឱកាស ដើម្បី ឃុំ Nang Kha ស្រុក  Na Hang ផ្សព្វផ្សាយផលិតផល និងសក្ដានុពលរបស់ខ្លួនទៅកាន់ ភ្ញៀវទេសចរណ ក៏ដូចជារួមចំណែកជំរុញសេដ្ឋកិច្ចខេត្ត អភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ