ពិធីបុណ្យដំរី BUON DON ត្រូវបានបើក

ពិធីបុណ្យដំរី BUON DON ត្រូវបានបើក - ảnh 1
ពិធីបុណ្យដំរី BUON DON ត្រូវបានបើក(TTXVN)

(VOV)_ ពិធីបុណ្យដំរី BUON DON ត្រូវបានបើកជាផ្លូវការ នារាត្រីថ្ងៃ​ទី១២ ​មិនា
 នៅស្រុក Buon Don ខេត្ត Dak lak។ ពិធីបុណ្យដំរី BUON DON ឆ្នាំនេះ បានទាក់ទាញ ការចូលរួមរបស់សិល្បករវាយគងឃ្មោះ រាំ Xoang រាប់រយ​នាក់ ដើម្បីលើកដម្កើងមុខ
របរបរ បាញ់ដំរី និងផ្សាំងដំរីព្រៃដ៏ល្បីឈ្មោះនៅ ​Buon Don។ លោក Vu Ngoc Kinh ជាជនមួយនាក់បានចូល​រួមពិធី​បុណ្យនេះ អោយដឹងថា៖

          “ ឆ្នាំណាក៏ដូចជាឆ្នាំណាដែរ ខ្ញុំសុទ្ធតែទៅចូលរួមពិធីបុណ្យនេះដែរ និងឃើញ
ថាការអភិរក្ស​អត្តសញ្ញាណវប្បធម៌ជនជាតិនៅទីនេះល្អណាស់​។ ក្នុងរយៈពេល២​ឆ្នាំ
ម្ដង់​  ទើបខ្ញុំបានចូលរួម ​ហើយម្ដង់ៗនោះ ខ្ញុំយល់បន្ថែមវប្បធម៌ប្រពៃណីរបស់អ្នក
តំបន់។ ខ្ញុំចូលចិត្តណាស់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ