ពិធីបុណ្យនិទាឃរដូវក្រហមបានបើកជាផ្លូវការ

(VOVWORLD) - ពិធីបុណ្យនិទាឃរដូវក្រហមលើកទី ៧ ត្រូវបានបើកជាផ្លូវការ នាថ្ងៃទី ២៣ ខែកុម្ភៈ ដោយភ្ជាប់ជាមួយ សារ “បរិច្ចាគដំណក់ឈាមមួយ - ប្រគល់នូវអាយុជីវិតមួយ” ។
ពិធីបុណ្យនិទាឃរដូវក្រហមបានបើកជាផ្លូវការ - ảnh 1 ពិធីបុណ្យនិទាឃរដូវក្រហមលើកទី ៧ ដែលភ្ជាប់ជាមួយសារ “បរិច្ចាគដំណក់ឈាមមួយ - ប្រគល់នូវអាយុជីវិតមួយ” 

ពិធីបុណ្យនេះទាក់ទាញការចូលរួមរបស់មនុស្សជាង ១២ម៉ឺននាក់ ដែលទទួលបាន ឈាមចំនួន ៥.០០០ ប្លោកសម្រាប់ការព្យាបាលជំងឺ។ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញវាយស្គរដើម្បីបើកពិធីបុណ្យនិងជូនពរដល់វេជ្ជបណ្ឌិតនៃវិទ្យាស្ថានឈាមនិងបញ្ចូលឈាមមជ្ឈិម ក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម ថ្ងៃទី ២៧ខែកុម្ភៈ។

អញ្ជើញថ្លែងមតិក្នុងពិធី លោក Nguyen Van Quy អនុប្រធានគណៈកម្មាធិការប្រ ជាជនទីក្រុងហាណូយ និងជាប្រធានគណៈចាត់តាំងពិធីបុណ្យនិទាឃរដូវក្រហមបានឲ្យដឹងថា៖ “តម្រូវការប្រើឈាមរបស់អ្នកជំងឺគឺច្រើនណាស់។ ដូច្នេះ សកម្មភាពបរិច្ចាកឈាមស្ម័គ្រចិត្តគួរតែបន្តបានគណៈកម្មាធិការចលនាសម្មភាពបរិច្ចាកឈាមស្ម័គ្រចិត្តគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ រៀបចំនិងអនុវត្តប្រកបដោយប្រសិទ្ធភាពដើម្បីធានា អ្នកជំងឺម្នាក់ៗ ពេលដែលមកព្យាបាលនៅមន្ទីរពេទ្យនានាទូទាំងទីក្រុងសុទ្ធតែទទួលបានការផ្តល់ឈាមដែលមានគុណភាពនិងទាន់ពេលវេលា។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបនៅរដ្ឋធានី ដោយក្តីស្រឡាញ់និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការចូលរួមសកម្មភាពបរិច្ចាគឈាមយ៉ាងសកម្មដើម្បីជួយសង្រ្គោះមនុស្ស”។

សូមគូសបញ្ជាក់ថា ពិធីបុណ្យនិទាឃរដូវក្រហម លើកទី ១២ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានឈាមនិងបញ្ចូលឈាមមជ្ឈឹម សមាគមយុវជនចលនាបរិច្ចាកឈាមហាណូយនិងគណៈកម្មាធិការចលនាបរិច្ចាគឈាមទីក្រុងហាណូយរួមសហការរៀបចំឡើង ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃគឺថ្ងៃទី២២ដល់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ ២០១៩នៅឯវិទ្យាស្ថានឈាមនិងបញ្ចូលឈាមមជ្ឈឹម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ