ពិធីបុណ្យបេះផ្លែឈើលើខ្ពង់រាប Moc Chau ខេត្ត Son La

(VOVWORLD) -នាថ្ងៃទី២៧ឧសភា គណៈកម្មាធិការប្រជាជនស្រុក Moc Chau ខេត្ត Son La បាន រៀបចំពិធីបុណ្យបេះផ្លែឈើស្រុក Moc Chau លើកទី៤នៅទីរួមស្រុកកសិដ្ឋាន Moc Chau ។ 
ពិធីបុណ្យបេះផ្លែឈើលើខ្ពង់រាប Moc Chau ខេត្ត Son La - ảnh 1 ទិដ្ឋភាពនៃពិធីបុណ្យបេះផ្លែឈើ (រូបថត៖ Nguyễn Cường - TTXVN)

នេះជាសកម្មភាពប្រចាំឆ្នាំទាក់ទាញការចូលរួមរបស់ភ្ញៀវជាតិនិងអន្តរជាតិ ជាច្រើនកុះករ។ មកទស្សនាពិធីបុណ្យនេះ ភ្ញៀវទេសចរនឹងមានឱកាសចូលរួម សកម្មភាពបេះផ្លែឈើជាមួយប្រជាកសិករ លើកទឹកចិត្តការប្រឡងនានានិង សម្របខ្លួនទៅក្នុងសកម្មភាពកីឡាជាតិនិងល្បែងកំសាន្តប្រជាប្រិយ។អ្នកស្រី Nguyen Minh Phuong ភ្ញៀវទេសចរមកពីទីក្រុងហាណូយបានចែករំលែកថា៖

        “នេះជាលើកដំបូងខ្ញុំបានទស្សនាពិធីបុណ្យបេះផ្លែ Man នៅ Moc Chau ហើយពេលមកដល់ខ្ញុំឃើញថាបរិយាកាសគឺអូអរសប្បាយណាស់។ ខ្ញុំក៏បានចូល រួមសកម្មភាពលេងកំសាន្ត ហើយសង្ឃឹមថាឆ្នាំក្រោយនឹងបានមកចូលរួមព្រឹត្តិការណ៍នេះថែមម្តងទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ