ពិធីបុណ្យមាឃបូជានិទាឃៈរដូវនៅទីក្រុង Hoi An ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុង Hoi An ខេត្ត Quang Nam ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានប្រគល់សេចក្តីសម្រេចទទួលស្គាល់ពិធីបុណ្យមាឃបូជានិទាឃៈរដូវ (បុណ្យតេត Nguyen Tieu) នៅទីក្រុង Hoi An ខេត្ត Quang Nam ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
ពិធីបុណ្យមាឃបូជានិទាឃៈរដូវនៅទីក្រុង Hoi An ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ - ảnh 1មនុស្សជាង ៣០០ នាក់ ដើរដង្ហែរតាមដងវិថីបុរាណ ក្នុងឱកាសពិធីបុណ្យមាឃបូជានិទាឃៈរដូវ នៅ Hoi An បានក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ។ (រូបថត៖Dac Thanh)

ពិធីបុណ្យមាឃបូជានិទាឃៈរដូវ គឺជាពិធីបុណ្យដ៏សំខាន់មួយដែលមានតាំងពីយូរយារណាស់មកហើយនៅទីក្រុង Hoi An។ តម្លៃពិសេសនៃពិធីបុណ្យមាឃបូជានិទាឃៈរដូវ ទីក្រុង Hoi An គឺជាលទ្ធផលនៃការរួមបញ្ចូលរវាងវប្បធម៌វៀតណាម ជប៉ុន និងចិន។ នេះជាឱកាសសម្រាប់ប្រជាជនទីក្រុង Hoi An សម្តែងការគោរពចំពោះព្រះពុទ្ធ ព្រះអាទិទេព ដូនតា ជាដើម បួងសួងសូមឱ្យមានភាពចម្រុងចម្រើន និងសុភមង្គល។ ពិធីបុណ្យមាឃបូជានិទាឃៈរដូវ គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយនៅដើមឆ្នាំ ដែលសហគមន៍អ្នកស្រុក Hoi An ស្រឡាញ់ និងថែរក្សា ហើយជា "ព្រលឹង" ដែលមិនអាចកាត់ផ្តាច់បាននៃតំបន់ទីក្រុងបេតិកភណ្ឌឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ