ពិធីបុណ្យវិសាខបូជាឆ្នាំ ២០១៩៖ ស្ពានតភ្ជាប់វប្បធម៌រវាងវៀតណាម និងម៉ូសំប៊ិក

(VOVWORLD) -លោកឯកអគ្គរដ្ឋទូតមានគោលបំណងថាប្រជាពុទ្ធបរិស័ទ និងសហគមន៍ជនវៀតណាមនៅ ម៉ូសំប៊ិកបន្តពង្រីកប្រពៃណីសាមគីភាព ធ្វើអំពើល្អ ក៏ដូចជាបន្តរួមវិភាគទានទៅក្នុងការលើកកម្ពស់រូបភាពប្រទេសជាតិ និងមនុស្សវៀតណាមទៅកាន់មិត្តភក្តិ ម៉ូសំប៊ិក។
ពិធីបុណ្យវិសាខបូជាឆ្នាំ ២០១៩៖ ស្ពានតភ្ជាប់វប្បធម៌រវាងវៀតណាម និងម៉ូសំប៊ិក - ảnh 1 លោក Le Huu Hoang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូសំប៊ិកជូនផ្កាព្រះតេជគុណ Thích Đồng Huệ

នាថ្ងៃទី ២៩ ខែឧសភា នៅរដ្ឋធានីម៉ាប៊ូតូ សមាគមពុទ្ធសាសនាវៀតណាមបានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅម៉ូសំប៊ិករៀបចំពិធីបុណ្យវិសាខបូជា ពស ២៥៦៣ និងពិធីបួងសួងសុំសេចក្ដីសុខ។

អញ្ជើញថ្លែងនៅទីនេះ លោក Le Huu Hoang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូសំប៊ិក បានថ្លែងអំណរគុណចំពោះតំណាងរដ្ឋអំណច និងបណ្ដាអង្គការសាសនានៃប្រទេសសាមី ដែលបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ ហើយមានគោលបំណងចង់ឲ្យភ្ញៀវកិត្តិយសទាំងអស់នឹងបន្តគាំទ្ររាល់សកម្មភាពរបស់សមាគមន៍ពុទ្ធសាសនាវៀតណាមនៅម៉ូសំប៊ិក។ លោកឯកអគ្គរដ្ឋទូតមានគោលបំណងថាប្រជាពុទ្ធបរិស័ទ និងសហគមន៍ជនវៀតណាមនៅ ម៉ូសំប៊ិកបន្តពង្រីកប្រពៃណីសាមគីភាព ធ្វើអំពើល្អ ក៏ដូចជាបន្តរួមវិភាគទានទៅក្នុងការលើកកម្ពស់រូបភាពប្រទេសជាតិ និងមនុស្សវៀតណាមទៅកាន់មិត្តភក្តិ ម៉ូសំប៊ិក។

ក្នុងបរិយាកាសរីករាយនិងកក់ក្តៅនោះ ពុទ្ធបរិស័ទ និងភ្ញៀវកិត្តិយសនៃប្រទេសសាមីបានអនុវត្តន៍សកម្មភាពសម្បូរបែបជាច្រើន ដែលក្នុងនោះ រួមមានពិធីអុជធូបទៀន ស្រង់ព្រះ ប្រលែងសត្វចាប បួងសួងសុំសន្តិភាព ការអភិវឌ្ឍរបស់ពិភពលោក វៀតណាម និងម៉ូសំប៊ិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ