ពិធីបុណ្យសែនខួបស្តេច Hung - បុណ្យវិហារស្តេច Hung រំលឹកព្រះវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung

(VOVWORLD) -នាព្រឹកថ្ងៃទី២៥ខែមេសា (ពោលគឺថ្ងៃទី១០ខែមាឃ) នៅវិមាន Kinh Thien លើភ្នំ Nghia Linh ស្ថិតក្នុងមណ្ឌលបេតិកភណ្ឌប្រវត្តិសាស្ត្រជាតិពិសេសវិហារស្តេច Hung គណៈ  កម្មាធិការប្រជាជនខេត្ត Phu Tho បានតាងនាមជនរួមជាតិទូទាំងប្រទេស រៀបចំយ៉ាង មហោឡារិកពិធីថ្វាយធូបរំលឹកព្រះវិញ្ញាណក្ខ័ន្ធដល់បណ្តាស្តេច Hung។ 

ពិធីបុណ្យសែនខួបស្តេច Hung - បុណ្យវិហារស្តេច Hung រំលឹកព្រះវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung - ảnh 1 ក្រុមថ្វាយធូបបានចេញ ដំណើរពីទីធ្លាមជ្ឈមណ្ឌលវិហារ Hung

នៅវេលាម៉ោង៦ព្រឹក ក្នុងបរិយាកាសដ៏អធឹកអធម ក្រុមថ្វាយធូបបានចេញ ដំណើរពីទីធ្លាមជ្ឈមណ្ឌលវិហារ Hung ឆ្លងកាត់ Nghi mon វិហារ Ha វិហារ Trung ឡើងដល់វិហារ Thuong។ ចំពោះមុខព្រះវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc រួមទាំងថ្នាក់ដឹកនាំបក្ស រដ្ឋ ស្ថាប័ន មជ្ឈឹម តំបន់ ថ្នាក់ដឹកនាំខេត្ត Phu Tho និងខេត្តនានា បានអញ្ជើញថ្វាយផ្កា ធូប សំដៅ អរព្រះគុណដល់បណ្តាស្តេច Hung ដែលប្រសូតនិងរក្សាទឹកដីមាតុប្រទេស ដើម្បីកូន ចៅវៀតណាមបានរស់នៅក្នុងភាពសុខសាន្តត្រាន ព្រមទាំងឧទ្ទិសកុសល សុំឲ្យប្រ ទេសជាតិសម្បូរធូធារ រដូវអំណោយផល។

ពិធីបុណ្យសែនខួបស្តេច Hung - បុណ្យវិហារស្តេច Hung រំលឹកព្រះវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung - ảnh 2 នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញថ្វាយធូប រំលឹកព្រះវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung 

        ក្នុងទិវាសែនរំលឹកខួបព្រះវិញ្ញាណក្ខ័ន្ធស្តេច Hung នោះ តំបន់នានាទូទាំងប្រ ទេសក៏បានរៀបចំពិធីថ្វាយធូបនិងគ្រឿងដង្វាយជូនព្រះវិញ្ញាណក្ខ័ន្ធស្តេច Hung ផងដែរ។

        នាថ្ងៃទូ២៥ខែមេសា នៅមណ្ឌលរំលឹកព្រះវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung ឧទ្យាន ប្រវត្តិសាស្ត្រ វប្បធម៌ជនជាតិទីក្រុងហូជីមិញ គណៈចាត់តាំងបណ្តាទិវាធំៗនៃទីក្រុង ហូជីមិញបានរៀបចំពិធីបុណ្យសែនខួបស្តេច Hung ឆ្នាំ២០១៨។ ក៏នាព្រឹកថ្ងៃដដែល នៅវិហារស្តេច Hung នៃទីក្រុង Nha Trang ថ្នាក់ដឹកនាំខេត្ត Khanh Hoa បានរួមជាមួយប្រជាជនច្រើនកុះករ បានទៅថ្វាយធូប ផ្កា រំលឹកព្រះវិញ្ញាណក្ខ័ន្ធស្តេច Hung។ ក្នុងឱកាសនេះ លោក Nguyen Dac Tai អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានអំពាវនាវឲ្យប្រជាជនគ្រប់ស្រទាប់នៅខេត្ត Khanh Hoa សាមគ្គីគ្នា កសាងស្រុកកំណើតឲ្យស្អាតប្រណីត៖

        “កូនចៅ Lac Hong ទាំងអស់ សុទ្ធតែបង្វេរអារម្មណ៍ទៅវិហារស្តេច Hung តំបន់ពិសិដ្ឋ របស់មាតុប្រទេស ដើម្បីសម្តែងការគោរពចំពោះព្រះ Lac Long Quan និងព្រះម៉ែ Au Co រួមទាំងស្តេច Hung ១៨អង្គ។ បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Khanh Hoa សច្ចារសាមគ្គី ខិតខំប្រឹងប្រែងកសាងស្រុកកំណើត Khanh Hoa ឲ្យកាន់តែសម្បូរធូធារ  ដើម្បីសក្តិសមនឹងព្រះគុណដ៏មហិមាររបស់បណ្តាស្តេច Hung និងបុព្វបុរសផងដែរ”។

ពិធីបុណ្យសែនខួបស្តេច Hung - បុណ្យវិហារស្តេច Hung រំលឹកព្រះវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung - ảnh 3 ពិធីថ្វាយធូប រំលឹកព្រះវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung បានប្រារព្ធយ៉ាងអធឹកអធម

        ក៏នាយប់ថ្ងៃទី២៤ខែមេសា នៅសារៈមន្ទីរទីក្រុង Can Tho បានរៀបចំពិធីបុណ្យ សែនខួបស្តេច Hung៕

ប្រតិកម្មទៅវិញ

ផ្សេងៗ