ពិធីបុណ្យសំពះព្រះខែពោរពេញទៅដោយក្តីស្រឡាញ់សម្រាប់ក្មេងៗមានស្ថានភាពលំបាកពិសេស

(VOVWORLD) - កុមារចំនួន ៤១០ នាក់ស្ថិតក្នុងចំណោមក្មេងមានស្ថានភាពលំបាកពិសេស បាន ចូលរួមក្នុងកម្មវិធី “ចែករំលែកក្តីស្រឡាញ់” លើកទី៤ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែ កញ្ញានៅឯអាគាវប្បធម៌យុវជននៅទីក្រុងហូជី មិញ។

ក្រៅពីកង់ចំនួន ២០ គ្រឿងនោះ នៅមានអាហារូបករណ៍ចំនួន៨០កញ្ចប់ទៀត ដែលត្រូវ បានផ្តល់ជូនដល់កុមារមានស្ថានភាពលំបាកពិសេសប៉ុន្តែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសិក្សារៀនសូត្រ ដោយមួយកញ្ចប់មានតម្លៃមួយលានដល់បីលាន៥ សែន ដុង ក្នុងនោះ អាហារូបករណ៍២៤កញ្ចប់ត្រូវបានផ្តល់ជូនជារៀងរាល់ឆ្នាំ។ នៅក្នុងកម្មវិធីនេះ មេធាវីត្រឹ Tran Thi Ngoc Nu ប្រធានសមាគមន៍ការពារសិទ្ធិ កុមារ  នៅហូជីមិញបាននិយាយថា ក្រៅ ពីការយកចិត្តទុកដាក់ថែទាំបុណ្យតេត សំពះព្រះខែចំពោះកុមារៗ សមាគមនៅ មានសកម្មភាពជាច្រើនដើម្បីការពារ ប្អូនៗកុមារក្នុងជីវភាពប្រចាំថ្ងៃ៖ “យើងខ្ញុំបានចុះដល់ផ្ទះមេតាធម៌នីមួយៗដើម្បីអប់រំកុមារអំពីសិទ្ធិរបស់កុមារ ឲ្យ ប្អូនៗកុមារទាំងអស់យល់ពីកាតព្វកិច្ចរបស់ប្អូនៗដើម្បីប្អូនៗអាចដឹងពីវិធីបង្ការការ

រំលោភបំពានរួមទាំងណែនាំអំពីខ្សែ Hotline លេខ 111 និង 19009069 ដើម្បីជួយ ប្អូនៗយល់និង ក្តាប់ជាប់នូវសិទ្ធិកុមារចំនួនបួន។ នោះគឺជាសិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាពក្នុងការការពារ សិទ្ធិក្នុងការអភិវឌ្ឍន៍សិទ្ធិក្នុងការចូលរួម ព្រមទាំង ករណីយ កិច្ច ៥ ដែលប្អូនៗត្រូវមានការទទួលខុសត្រូវ នោះ គឺសម្រាប់គ្រួសារ សាលារៀន សង្គមជាតិនិងរូបប្អូនៗផ្ទាល់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ