ពិធីបុណ្យអំបុក Tu Le៖ លើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Thai

(VOVWORLD) - អំបុក Tu Le មិនត្រឹមតែមានរស់ជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ក្នុងនោះថែម ទាំងមានសេចក្ដីស្នេហារបស់ប្រជាជនក្នុងឃុំចំពោះស្រុកកំណើតទៀតផង។ 

ក្នុងក្របខ័ណ្ឌពិធីបុណ្យវប្បធម៌ ទេសចរណ៍ Muong Lo និងទស្សនា រមណីយដ្ឋានជាតិស្រែកាំជណ្ដើរ Mu Cang Chai ឆ្នាំ២០១៩នោះ នាថ្ងៃទី២២ ខែកញ្ញា ពិធីបុណ្យ អំបុក Tu Le ត្រូវបានរៀបចំឡើងនៅភូមិ ទឹកក្ដៅ ឃុំ Tu Le ស្រុក Van Chan ខេត្ត Yen Bai ដោយទាក់ទាញការចូលរួមរបស់ប្រជាជនក្នុង ឃុំនិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ការប្រឡងបុកអំបុកនៅពិធីបុណ្យឆ្នាំនេះមានការចូលរួមរបស់ក្រុមប្រឡង មកពីភូមិចំនួន៩នៃឃុំ Tu Le។ បណ្ដាក្រុមនឹងចូលរួមប្រឡងធ្វើអំបុកនិងវេចខ្ចប់ អំបុក។

        អំបុក Tu Le មិនត្រឹមតែមានរស់ជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ក្នុងនោះថែម ទាំងមានសេចក្ដីស្នេហារបស់ប្រជាជនក្នុងឃុំចំពោះស្រុកកំណើតទៀតផង។ ដើម្បីបង្ហាញនូវការដឹងគុណចំពោះជីដូនជីតានិងមេឃដីដែលបានប្រទានពរ អោយប្រជាជនមានរដូវអំណោយផលនិងជីវភាពសម្បូរធូធារ ជារៀងរាល់ឆ្នាំ ជនរួមជាតិជាជនជាតិ Thai នៅឃុំ Tu Le តែងតែរៀបចំពិធីបុណ្យ “អំណរ បាយថ្មី” មុនពេលចូលដល់រដូវប្រមូលផលស្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ