ពិធីបិទការប្រកួត តេក្វាន់ដូ (Teakwondo) អន្តរជាតិ Hong Bang បើកទូលាយលើកទី ៣

(VOVWORLD) - បន្ទាប់ពីការប្រកួតអស់រយៈពេល ២ ថ្ងៃ នា ថ្ងៃទី ១១ ខែសីហា ការប្រកួត   តេក្វាន់ដូ ( Teakwondo) អន្តរជាតិ Hong Bang  បើកទូលាយលើកទី ៣ ពានរង្វាន់ Hong Tri Vietnam ឆ្នាំ២០១៩ ត្រូវបានបិទបញ្ចប់នៅទីក្រុងដាណាង។
ពិធីបិទការប្រកួត តេក្វាន់ដូ (Teakwondo) អន្តរជាតិ  Hong Bang បើកទូលាយលើកទី ៣ - ảnh 1 ទិដ្ឋភាពនៃការប្រគល់រង្វាន់Teakwondo អន្តរជាតិ  Hong Bang បើកទូលាយលើកទី ៣ (រូបថត៖ TTXVN)

រង្វាន់នេះត្រូវបាន មូលដ្ឋានហាត់ក្បាចគុន Teakwondo  Hong Bang សហការជាមួយមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ Dang Nang បានរៀបចំឡើង។ ចូលរួមក្នុងការប្រកួតនេះ មានកីឡាករទាំងប្រុសទាំងស្រីជិត ២០០ នាក់ នៃ ២៧ ក្រុម ដែលមកពីខេត្តក្រុងនានាទូទាំងប្រទេស ក្នុងនោះមានក្រុមអន្តរជាតិចំនួន ២ មកពីប្រទេសឡាវនិងថៃ។ លទ្ធផលចុងក្រោយ សម្រាប់រង្វាន់ចលនា គណៈកម្មការរៀបចំពិធីនេះបានប្រគល់រង្វាន់ទី ១ ដល់ក្រុមថៃ ដែលបានឈ្នះពានរង្វាន់ Hong Tri Viet, រង្វាន់ទី ២ បានជូនដល់ក្លឹប Hong Son និងរង្វាន់ទី ៣ បានជូនដល់ក្លឹប Hoang Quang។ សម្តាប់រង្វាន់ថ្នាក់កីឡារជម្រើស រង្វាន់ទី១បានជូនដល់ មជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ Da Nang ដែលឈ្នះពានរង្វាន់ Hong Tri Viet ; មជ្ឈមណ្ឌលហ្វឹកហ្វឺននិងបណ្តុះបណ្តាលកីឡាករ Da Nang បានទទួលរង្វាន់ទី ២ រីឯរង្វាន់ទី ៣ បានជូនដល់ក្រុមនគរបាលប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ