ពិធីបិទបញ្ចប់កម្មវិធីជួបជុំមិត្តភាពកសិកររវាងប្រទេសទាំង៣ វៀតណាម - ឡាវ - កម្ពុជា

(VOVWORLD) - នាយប់ថ្ងៃទី ២ ធ្នូ នៅទីក្រុងដាឡាត់ ខេត្តឡាំដុង វៀតណាម  បានប្រព្រឹត្តទៅពិធីបិទបញ្ចប់កិច្ចប្រជុំមិត្តភាពកសិករនៃប្រទេសទាំង ៣ វៀតណាម - ឡាវ - កម្ពុជា។
ពិធីបិទបញ្ចប់កម្មវិធីជួបជុំមិត្តភាពកសិកររវាងប្រទេសទាំង៣ វៀតណាម - ឡាវ - កម្ពុជា - ảnh 1គណៈប្រតិភូកសិកររវាងប្រទេសទាំង៣ វៀតណាម - ឡាវ - កម្ពុជាទស្សនារោងចក្រមួយចំនួននៅវៀតណាម (រូបថត៖ TTXVN) 

កម្មវិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកាដល់ថ្ងៃទី ២ ធ្នូ តាមរយៈសកម្មភាពនានាដូចជា សិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍លើការអភិវឌ្ឍន៍កសិកម្ម កសិករ តំបន់ជនបទនៃប្រទេសទាំង ៣ និងកម្មវិធីជួបប្រាស្រ័យវប្បធម៌ សិល្បៈ ទស្សនាគំរូនៃកសិកម្មបច្ចេកវិទ្យាខ្ពស់ ព្រមទាំងមានការផ្លាស់ប្តូរចែករំលែកនិងសិក្សាបទពិសោធន៍រវាងតំណាងទាំងឡាយអំពីការអភិវឌ្ឍន៍កសិកម្ម កសិករនិងតំបន់ជនបទផងដែរ។

នេះគឺជាឱកាសល្អក្នុងការផ្សព្វផ្សាយផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព និងស្របតាមស្តង់ដារដើម្បីបម្រើផលិតកម្មនិងការប្រើប្រាស់ក្នុងស្រុក ក៏ដូចជាជួយគាំទ្រដល់សហគ្រាសនានាក្នុងការឈានចូលទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេស តាមរយៈនោះបង្កើនទំនាក់ទំនងសាមគ្គីភាពពិសេស មិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកសិករនៃប្រទេសទាំង ៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ