ពិធីបិទបញ្ចប់ឆ្នាំវៀតណាមនៅបារាំង

ពិធីបិទបញ្ចប់ឆ្នាំវៀតណាមនៅបារាំង - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Duong Chi Dung ថ្លែងមតិនៅពិធីបីទបញ្ចប់


(VOVworld) – “សំលេងល្បីរន្ទឺនៃព្រឹត្តិការណ៍ឆ្នាំវៀតណាមនៅបារាំងទទួលបាន
ជោគជ័យដ៏ត្រចះត្រចង់ដែលនាំមកនូវអនាគតល្អប្រសើសំរាប់ទំនាក់ទំនងរវាង
ប្រទេសទាំង២”។នេះជាបទថ្លែងសន្ទរកថារបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
បារាំងលោក Duong Chi Dung នៅក្នុងពិធីបិទព្រឹត្តការណ៍ឆ្នាំវៀតណាមនៅបារាំង
នាយប់ថ្ងៃទី៣ វិច្ឆិកា។លោក Duong Chi Dung បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៤ជាឆ្នាំ
ដំបូងដំណើរការទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២ និងជាលើកដំបូង
ដែលវៀតណាម ត្រូវបានឧទ្ទេសមាននិងផ្សព្វផ្សាយនៅបារាំងក្រោមជ្រុងជ្រោយ
សម្បូរបែប វិសេសវិសេលប្រពៃណីនិងច្នៃប្រឌិត។លោក Duong Chi Dung បានឲ្យ
ដឹងថែមទៀតថា វប្បធម៌វៀតណាម បានត្រូវបានលើកដម្កើងនៅគ្រប់ទីកន្លែងលើ
ទឹកដីបារាំង នៅរដ្ឋធានីប៉ារីសនិងរាប់សិបទីក្រុងផ្សេងៗទៀតនៅប្រទេសនេះ។តាមអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Vu Hong Nam ថា ឆ្នាំវៀត
ណាមនៅបារាំងបានទទួលការជោគជ័យ ដោយទ្រង់ទ្រាយធំមិនធ្លាប់មានពីមុន
មក ថែមទាំងមានសាធារណជនយ៉ាងច្រើនកុះករទៀតផង ដែលក្នុងនោះមាន
យុវជនច្រើននាក់ គឺជាអ្នកនឹងពូនជ្រុំសំរាប់ចំណងមិត្តភាពរវាងប្រទេសទាំង២។
លោក Vu Hong Nam បានឲ្យដឹងថែមទៀតថា៖

ពិធីបិទបញ្ចប់ឆ្នាំវៀតណាមនៅបារាំង - ảnh 2
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Vu Hong Nam ថ្លែងមតិនៅពិធីបិទបញ្ចប់


“ឆ្នាំវៀតណាមនៅបារាំងនឹងបង្កើតកម្លាំងចលករថ្មីដើម្បីជំរុញខ្លាំងទំនាក់ទំនងទ្វេ
ភាគីរវាងប្រទេសទាំង២។ខ្ញុំជឿជាក់ថា សំលេងដ៏ល្បីរន្ទឺក្នុងព្រឹត្តការណ៍នេះ នឹង
បន្តរីករាលដាល ដើម្បីផ្សាភ្ជាប់យ៉ាងស្អិតរមួតរវាងប្រជាជននៃប្រទេសទាំង២ថែម
ទៀត”៕

                                ​​​  Thuy Van – Dao Dung អ្នកកាសែតVOVប្រចាំនៅបារាំង

ប្រតិកម្មទៅវិញ

ផ្សេងៗ