ពិធីបំផុសឆ្នាំសុវត្ថិភាពចរាចរណ៍ ២០១៧

ពិធីបំផុសឆ្នាំសុវត្ថិភាពចរាចរណ៍ ២០១៧ - ảnh 1
ពិធីបំផុសឆ្នាំសុវត្ថិភាពចរាចរណ៍ ២០១៧

(VOV)_ នាព្រឹកថ្ងៃទី៤មករា នៅទីក្រុងហាណូយ គណៈកម្មាធិការសុវត្ថិភាពចរា
ចរណ៍ជាតិ ​រួមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង​ហាណូយ បានរៀបចំពិ
ធីបំផុសឆ្នាំសុវត្ថិភាពចរាចរណ៍ ២០១៧ និងរយៈពេល​កំពូលអំពីធានាសណ្ដាប់ធ្នាប់ 
សុវត្ថិភាពចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណី ២០១៧។ ឆ្នាំ សុវត្ថិភាពចរាចរណ៍ 
២០១៧ ដោយមានប្រធានបទ៖ ​កសាងវប្បធម៌ចរាចរណ៍សំរាប់យុវជន និងកុមារ។  
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានស្នើអោយគ្រប់
ក្រសួង ស្ថាប័ន​ និងគណៈកម្មាធិការប្រជាជនតំបន់ ត្រូវអនុវត្តយ៉ាងម៉ត់ចត់សារាចរ
របស់នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល អំពីការធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ក្នុង
ឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ