ពិធីបំផុសជួយជ្រោមជ្រែងការប្រឡង“ស្វែងយល់ប្រវត្តិសាស្ត្រទំនាក់ទំនងពិសេស វៀតណាម-ឡាវ ឡាវ-វៀតណាម”

នាព្រឹកថ្ងៃទី ១៣ មិថុនា នៅសកលវិទ្យាល័យ Ton Duc Thang ទីក្រុងហូជីមិញគណៈចាត់
តាំងការប្រឡង “ស្វែងយល់ប្រវត្តិសាស្ត្រទំនាក់ទំនងពិសេស វៀតណាម-ឡាវ ឡាវ-
វៀតណាម” គួបផ្សំជាមួយគណៈកម្មាធិការឃោសនាអប់រំបក្សទីក្រុង ហូជីមិញ បាន
រៀបចំពិធីបំផុសជួយជ្រោមជ្រែងការប្រឡងក្នុងសហគមន៍សិស្សា នុសិស្សនិងយុវវ័យ
ទីក្រុង។ ការប្រឡងគឺជាសកម្មភាពលេចធ្លោនិងមានអត្ថន័យជាក់ស្តែង មួយក្នុងចំណោម
សកម្មភាព របស់”ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ២០១២” អបអរសាទពិធីរំលឹក
ខួបអនុស្សារវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងកាតទូត លើកទី ៣៥ ទិវាការចុះហត្ថ
លេខាលើអនុសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ វៀតណាម-ឡាវ។ ការប្រឡងក៏ជា
ឱកាសដើម្បីបក្ស រដ្ឋ ទាំង ២ រួមជាមួយគ្នា ឃោសនា អប់រំប្រពៃណីបដិវត្តសំរាប់ជំនាន់
យុវវ័យ អំពីប្រវត្តិសាស្រ្តពិសេសនៃ ប្រទេសទាំង ២។ ការប្រឡងបានចាប់ផ្តើមជាផ្លូវការ
នាថ្ងៃទី ១២ មិថុនា នៅទីក្រុង ហាណូយ និងនាថ្ងៃទី ៦ មិថុនា កន្លងទៅ នៅរដ្ឋធានី
វៀងច័ន្ធ ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ