ពិធីប្រកាសគិត្តិនាម “ពាណិជ្ជសញ្ញាជាតិរបស់វៀតណាមឆ្នាំ ២០១២”

(VOVworld) – នាយប់ថ្ងៃទី ៧ មករា អង្គភាពអាជីវកម្មចំនួន ៥៤  ត្រូវបានប្រគល់
គិត្តិនាម “ពាណិជ្ជសញ្ញាជាតិរបស់វៀតណាមឆ្នាំ ២០១២”​ ក្នុងពិធីប្រកាសពាណិជ្ជ
សញ្ញាជាតិឆ្នាំ ២០១២  ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។នេះគឺជាបណ្ដា
អង្គភាពអាជីវកម្មមានស្នាដៃរឆ្មើមក្នុងផលិតកម្មអាជីវកម្មក្នុងឆ្នាំ ២០១២។ថ្លែងមតិ
នៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម  លោក Hoang Trung Hai បានឲ្យដឹងថា៖
“បណ្ដាអង្គភាពអាជីវកម្មត្រូវលើកំពស់គុណភាពនិងគិត្យានុភាពនៃផលិតផល។ ខ្ញុំស្នើឲ្យអង្គភាពអាជីវកម្មទាំងឡាយប្រមូលផ្តុំទៅលើការវិនិយោគដើម្បីលើកកំពស់
សមត្ថភាពខាងវិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុងផលិតផលអាជីវកម្ម។ ការអភិវឌ្ឍន៍
ពាណិជ្ជសញ្ញារបស់វៀតណាម មិនត្រឹមតែ ជាការទទួលខុសត្រូវរបស់អង្គភាព
អាជីវកម្ម ប៉ុណ្ណោះទេ ថែមទាំង ជាការទទួលខុសត្រូវរបស់ រដ្ឋាភិបាលនិងបណ្ដា
ក្រសួងផ្នែក ទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ