ពិធីប្រគល់ជូនមួកសុវត្ថិភាពឲ្យសិស្សនុស្សិសនៃសាលាបថមសិក្សាទីក្រុងហាណូយ


ពិធីប្រគល់ជូនមួកសុវត្ថិភាពឲ្យសិស្សនុស្សិសនៃសាលាបថមសិក្សាទីក្រុងហាណូយ - ảnh 1
ពិធីប្រគល់ជូនមួកសុវត្ថិភាពបានប្រប្រឹត្តទៅនាព្រឹកថ្ងៃទី ៩ កញ្ញា។ (Image: VOV5)

(VOVworld) – មួកសុវត្ថិភាពចំនួន ១៩២៥ ត្រូវបានប្រគល់ឲ្យសិស្សនុស្សិស
នៃសាលាបថមសិក្សា Truong Vuong ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ
(វៀតណាម)។ ពិធីប្រគល់ជូនមួកសុវត្ថិភាពបានប្រប្រឹត្តទៅនាព្រឹកថ្ងៃទី ៩
កញ្ញា។ មូលនិធិបង្ការរងរបួសស្នាមទ្វីបអាស៊ី (AIP) សហការជាមួយគណៈ
កម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិវៀតណាមនិងសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់
រងអន្តរជាតិអាមេរិក AIG បានរៀបចំសកម្មភាពដ៏មានអត្ថន័យនេះ។ ក៏ក្នុង
ឱកាសនេះដែរ សាលាបថមសិក្សា Truong Vuong បានបំផុសខែដើម្បី
សុវត្ថភាពចរាចរណ៍ក្នុងសាលាទាំងមូល។ រហូតមកដល់ពេលនេះ កម្មវិធីបានប្រគល់ជូនមួកសុវត្ថិភាពចំនួន ៥ សែនសំរាប់សិស្សានុស្សិស
នៅវៀតណាមនិងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ